ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងពង្រីកកម្លាំងផលិត កាត់បន្ថយការនាំចូល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានច្រើន
រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញពង្រីកកម្លាំងផលិតក្នុងស្រុក កាត់បន្ថយការនាំចូល និងការកើនឡើងនៃអតិផរណា ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ជុំវិញការរបង្កើនបរិយាបន្ន នៃកំណើនសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់វិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅដោះស្រាយនូវផលប៉ះពាល់ផ្សេងៗ ក្នុងគ្រាមានវិបត្តិ ការកើនឡើង នៃអតិផរណា និងគ្រោះអាសន្នដែលបង្កផលប៉ះពាល់ ដល់ជីវភាពប្រជាជន ជាពិសេសគ្រួសារប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះ និងងាយរងហានិភ័យ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម, ការបង្កើនការងារជូនប្រជាជន ជំរុញពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាជាដើម។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ជុំវិញប្រព័ន្ធស្បៀងបម្រុងនេះ ឃើញថា តាំងពីរាជរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងរហូតមកដល់បច្ចុប្បន្នដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានភាពកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសជុំវិញ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញពង្រីកកម្លាំងផលិតក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លា កាត់បន្ថយការនាំចូល ជំរុញបង្កើនកម្លាំងផលិតក្នុងស្រុក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់ តែច្រើន និងអនុវត្តរហ័សទាន់ចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រ និងងាយរងគ្រោះផ្នែកស្បៀង អាហារ សម្រាប់ទ្រទ្រង់ជីវភាព និងដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រងាយរងគ្រោះផ្នែកគ្រាប់ពូជ ស្រូវ និងដំណាំបន្លែ សម្រាប់ ស្ដារដំណាំស្រូវ និងដំណាំបន្លែ និងបន្តផ្តល់គ្រាប់ពូជបន្លែ ដើម្បីជំរុញការដាំបន្លែជាលក្ខណៈគ្រួសារទ្រង់ទ្រាយធំ សម្រាប់ធានា សន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រួសារ និងសម្រាប់រួមចំណែកក្នុងការធ្វើពិពិធកម្មផលិតផល និងចំណូល ។
ចំណែកការនាំចេញកសិផលវិញ ឃើញថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ, កម្ពុជាបាននាំចេញធញ្ញជាតិ មានទឹកប្រាក់ជាង ១ ពាន់ដុល្លារ, គ្រាប់ឈើ គ្រាប់ផ្លែឈើ និងសម្បកឈើ ជាង១ ពាន់ដុល្លារ, បន្លែ ឫស និងមើម ៤៥០ លានដុល្លារ, កៅស៊ូ និងផលិតផល ធ្វើពីកៅស៊ូ មានទឹកប្រាក់ជាង ១ពាន់ដុល្លារ ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀតដែលកម្ពុជាបាននាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS11 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ