ព័ត៌មាន
សាលាអន្តរជាតិចាន់ យុន ប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនិងបុគ្គលិកឆ្នើមប្រចាំឆ្នាំសិក្សា២០២៤-២០២៥
ភ្នំពេញ ៖ សាលាអន្តរជាតិ ចាន់ យុន បានរៀបចំកម្មវិធីប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស មតេ្តយ្យសិក្សាកម្រិតខ្ពស់បឋមសិក្សាថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៩ បុគ្គលិកអប់រំឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសរុប៤៤៩នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមរបាយការណ៍របស់ លោក ណុប ចាន់ នាយកសាលាអន្តរជាតិ ចាន់ យុន បានឱ្យដឹងថា សាលាអន្តរជាតិនេះ បានបង្កើតឡើងនាចុងឆ្នាំ២០១៦ ដែលមានបីអគារសិក្សា គឺអគារមត្តេយ្យសិក្សា អគារបឋមសិក្សា និងអគារមធ្យមសិក្សាបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា (៣ឆ្នាំ) និងមានការបណ្តុះបណ្តាល៣ភាសា ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី១២ ដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ភាសាអង់គ្លេស និងភាសាចិនគ្រប់កម្រិត ចាប់ពីកម្រិតដំបូង ដល់កម្រិត១២។
លោកនាយក បានសម្តែងការអបអរសាទរចំពោះសិស្សពូកែ សិស្សដែលបានបញ្ចប់ថ្នាក់ទី៦និងទី៩ សិស្សដែលមានទទួលបានផ្នែកអប្បកិរិយាល្អបំផុត និងសិស្សដែលបានបញ្ចប់ភាសាអង់គ្លេសកម្រិត៦។ ជាមួយនេះ លោកក៏បានអបអរសាទរចំពោះគ្រូឆ្នើមផងដែរ និងបុគ្គលិកដែលគាត់បានបំរើការងារនៅសាលារយៈពេលជាង ៥ឆ្នាំ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ បេសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលាដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសក្មួយៗសិស្សានុសិស្សថ្នាក់មេត្តេយ្យសិក្សា បឋមសិក្សា កម្មវិធីភាសាអង់គ្លេស ភាសាចិន ឱ្យមានឱកាសិក្សារៀនសូត្រជាមួយបរិស្ថានលូតលាស់ល្អ ជាមួយកម្មវិធីសិក្សាជាតិដែលមានការទទួលស្គាល់គាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវអនុរដ្ឋលេខាធិការ បានស្នើដល់អាណាព្យាបាលរបស់កូនៗទាំងអស់យកចិត្តទុកដាក់ចំពោះបញ្ញា និងអារម្មណ៍របស់កូនៗ ពីព្រោះថា ខួរក្បាលកុមាររីកលូតលាស់ ៨០% ចំពោះកុមារក្រោម ៦ឆ្នាំ។ នៅសល់ ២០%ទៀត គឺកោសិការខួរក្បាល រីក អាយុ៦ឆ្នាំ ដល់២០ឆ្នាំ។ ដូចសុភាសិតខ្មែរមួយដែលលើកថា “ដាំដើមឈើឱ្យបម្រុងឬស អភិវឌ្ឍធនធានមនុស្សឱ្យបម្រុងចរិក និងវិស័យ”។
អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS18 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ