ព័ត៌មាន
អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញប្លង់មេនៃការផ្លាស់ប្ដូរឌីជីថល ក្នុងសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃដំបូងនៃសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ លោកសាស្ត្រាចារ្យ Kim Min Han ដែលជាអ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌអាស៊ានបូកបី បានធ្វើបទបង្ហាញស្ដីពីប្លង់មេនៃការផ្លាស់ប្ដូរឌីជីថល (Digital Transformation Blueprint of AMS countries) ជូនដល់សិក្ខាកាម ជាគណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ លេខាធិការដ្ឋានអាស៊ាន និងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលា។
ក្រោយបទបង្ហាញរបស់លោកសាស្ត្រាចារ្យ Kim Min Han បានបញ្ចប់ បទបង្ហាញចំនួន៣ផ្សេង ទៀត លើប្រធានបទតែមួយ ស្ដីពី ឧត្ដមានុវត្តន៍/ករណីសិក្សាលើប្លង់មេនៃការផ្លាស់ប្ដូរឌីជីថលត្រូវបានរៀបចំជាបន្តបន្ទាប់ពីប្រទេសចំនួន៣ផ្សេងគ្នាគឺ៖ កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។
ក្រោយបទបង្ហាញ សិក្ខាសាលាបានរៀបចំឱ្យមានវេទិកាពិភាក្សា និងសំណួរចម្លើយដើម្បីទទួលបានធាតុចូលបន្ថែម ការស្រាយបំភ្លឺ និងការចែករំលែកបទពិសោធនានាជុំវិញប្រធានបទដែលបានកំណត់។












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព