ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំមណ្ឌលប្រឡងទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥
អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំមណ្ឌលប្រឡងទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមកិច្ចសហការជាមួយគណកម្មការ តាមបណ្ឌលប្រឡងនានាក្នុងខេត្តផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរខេត្តស្រុក និងគណៈកម្មការមេប្រយោគនៅតាមសាលារៀននានាទាំង៨ក្នុងខេត្តកំពង់ឆ្នាំងដែលបានដំណើរការរៀបចំដោយរលូន នូវគ្រប់កិច្ចការនានាទាំងអស់ក្នុងមូលដ្ឋាន ដោយធានាបាននូវរាល់កិច្ចការមួយចំនួនបានល្អប្រសើរ ដូចជាបរិវេណសាលា បន្ទប់ប្រឡងផងដែរ។ នៅថ្ងៃស្អែកនេះជាថ្ងៃដែលដំណើរការប្រឡងឈានចូលមកដល់ សូមគណកម្មការប្រឡងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យដំណើរការនៃការប្រឡងនេះបានដោយរលូន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបេក្ខជនបានដោយប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ គណកម្មការរៀបចំដំណើរការប្រឡងនៅតាមមណ្ឌលប្រឡងនានា ក្នុងខេត្តកំពង់ឆ្នំាំង ជាពិសេសត្រូវប្រឹងប្រែងអោយអស់លទ្ធភាព និងសមត្ថភាព យកអោយបាននូវជ័យជំនះ «អ្នកចេះគឺជាប់»។
កាប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៩៥បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន២ ៨១៦ នាក់។ ដោយឡែកថ្នាក់វិទ្យាសាស្ត្រ មាន១មណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង មានបេក្ខជន ចំនួន៩៤១នាក់ ស្រី៦២៥នាក់៕ កាំង ហុងវាស្នា






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព