ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុនចូលរួម
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌ៧មករា មានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌ៧មករា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មន្រ្តីជំនាញពាក់ព័ន្ធ និងលោក- លោកស្រីចៅសង្កាត់ ហើយនឹងក្រុមហ៊ុនបានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង០៨នៃមូលដ្ឋានខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៨សង្កាត់ ឆ្នាំ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអ ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។
លោកអភិបាលខណ្ឌ បានបញ្ជាក់ សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណ្ឌភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា”ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស ” នោះឡើយ។ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង០៥ក្នុងកណ្ដាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។
ជាចុងក្រោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ កុម្ភៈ




-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន5 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន4 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង