ព័ត៌មាន
ពិធីប្រកាសតែងតាំងនាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង។

លោកជំទាវអភិបាលខេត្ត បង្ហាញអារម្មណ៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតីក្នុង ពិធី«ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង នៃតំបន់ប្រតិបត្តិការសឹករងកោះកុង»នាឱកាសនេះ។ លោកជំទាវសូមចូលរួមអបអរសាទរចំពោះ លោកវរសេនីយ៍ឯក គង់ សុភាព និងនាយទាហានចំនួន១១រូប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃ បញ្ជាការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា មេបញ្ជាការរង និងជានាយសេនាធិការ នាយរងការិយាល័យ នាយផ្នែក និងមេបញ្ជាការងកងអនុសេនាធំ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងកោះកុង។

លោកជំទាវអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង ទាំង១២រូប ដែលទើបទទួល បានការតែងតាំងមុខតំណែងថ្មីនៅពេលនេះ នឹងបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ល្បាតជាប្រចាំក្នុងភូមិ សាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល៕ អត្ថបទ៖ឈឹម មករា






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព