ព័ត៌មាន
ថ្នាលឌីជីថល ASEAN ACCESS និង KhmerSME កំពុងជំរុញដល់ការអភិវឌ្ឍ SME ឱ្យរីកលូតលាស់
ថ្នាលឌីជីថល ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME និងដើរតួជាកាតាលីករ ជំរុញដល់ការអភិវឌ្ឍ SME ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការលើកទឹកចិត្តការអភិវឌ្ឍតំបន់ប្រមូលផ្តុំ SME និងពង្រីកលទ្ធភាពចូលទីផ្សារ ក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកម្មពិធីបិទបញ្ចប់គម្រោង ពង្រឹងរចនាសម្ព័ន្ធ សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងតំបន់អាស៊ាន (ASEAN-SME) នៅថ្ងៃទី២៥ សីហា ម្សិលមិញនេះ បានបង្ហាញសមិទ្ធផល និងតួនាទីគម្រោងក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។
ឯកឧត្តម បន្តថា គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាននេះ ជាគំនិត ផ្តួចផ្តើមដែលមានសារៈប្រយោជន៍ គាំទ្រដល់ការផ្សារភ្ជាប់បណ្តាសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រ ការផ្គូផ្គង អាជីវកម្មតាមថ្នាលព័ត៌មានថ្នាក់តំបន់ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME ។ ថ្នាលឌីជីថលទាំងនេះ ដើរតួជាកាតាលីករជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្ត ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច, និង ពង្រីកលទ្ធភាពចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
លោកបណ្ឌិត Matthias Bickel នាយកអង្គការ GIZ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្រុមការងារគម្រោងបានខិតខំ ប្រឹងប្រែង ដើម្បីរួមចំណែកពង្រឹងសក្តានុពលសហគ្រាសធុនតូច និងមធ្យម ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការ ពង្រីកលទ្ធភាពឈានចូលទីផ្សារ ការចូលរួមសកម្មភាពអន្តរជាតិ ការរៀបចំគោលនយោបាយ និងការបង្កើតបរិយាកាសគតិយុត្ត ដែលធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។
លោកបានបន្ថែមថា ពិធីនេះជាភស្តុតាងបង្ហាញសមិទ្ធផលនៃភាពជាដៃគូរបស់យើង និងជាការអបអរនូវអ្វីដែលយើងសម្រេច បានរួមគ្នា។ បទពិសោធដ៏មានតម្លៃពីការអនុវត្តគម្រោង នឹងបន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅ កម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្ត បន្តគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា តាមរយៈកិច្ចសហការទ្វេភាគី និងកម្មវិធីតំបន់នានារបស់ខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ