ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបនគរបាលពិសេសទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមត្ថកិច្ចប្រទេសទាំង០២
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីទទួលការអញ្ចើញមកបំពេញទស្សនកិច្ចរបស់លោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងប្រតិភូអមដំណើរ មានសមាជិកគណៈប្រតិភូកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការទទួលជំនួបដោយផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ការអញ្ចើញមកបំពេញទស្សនកិច្ចការងារមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងនគរបាលជាតិម្ពុជា និងកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ហើយក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក សំដៅកែលម្អ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល អភិបាលកិច្ចលើវិស័យកងកម្លាំងនគរបាល ឱ្យកាន់តែមានសមត្ថភាព រឹងមាំបន្ថែមទៀត ក៏ដូចជាការទទួលបានគន្លឹះថ្មីៗ អាចយកជាប្រយោជន៍សម្រាប់ប្រើប្រាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់នគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ៕ លីហេង









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព