ព័ត៌មាន
ក្រសួងកសិកម្ម និងធនាគារ ជីប ម៉ុង ចុះហត្ថលេខាយោគយល់ដើម្បីផ្តល់អត្រាការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប
ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា នៅថ្ងៃមិ្សលមិញ បានអញ្ជើញជាអធិបតីភាពក្នុងពិធិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ស្តីពីការរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គោលបំណងនៃពិធីចុះលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ ពិសេសដើម្បីឆ្លើយតបក្នុងបរិបទនៃបញ្ហាតម្លៃស្រូវបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ការត្រៀមកញ្ចប់ទុនកម្ចីនេះ នឹងជួយប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរ ក្នុងការស្ដារឡើងវិញនៅរដូវក្រោយតាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីនេះ ដែលកន្លងមកមានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅ ហើយក្នុងក្របខណ្ឌការបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជីថ្នាំនិងពូជរួមគ្នាគឺនឹងជួយកាត់បន្ថយចំណាយដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង សម្រាប់ការឈានចូលក្នុងវិស័យកសិកម្មតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព