ព័ត៌មាន
គណៈប្រតិភូសភាប្រជាជនចិន ខេត្តសានស៊ី បញ្ចប់ទស្សនកិច្ចនៅខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ
គណៈប្រតិភូសភាចិន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន (Hon. Dr. Zhang Zhichuan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តសានស៊ី នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចេញដំណេីរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានការជូនដំណេីរពី ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។
នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។
គួរជម្រាបថា ក្នុងដំណេីរទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញ គណៈប្រតិភូ នឹងអញ្ជេីញចូលជួបសម្ដែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព