ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា។»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីអ្នកឧកញ៉ា វ៉ាន់ ឆារស៌ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសហការី ។
គណ:ប្រតិភូបានធ្វើទស្សនកិច្ច ក្នុងបរិវេណនៃការចេញដំណើរ និងការមកដល់របស់អ្នកដំណើរ ជាពិសេសឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណ:ប្រតិភូបានពិនិត្យទីតាំង ដាក់ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យសុខភាព និងការពារ ការនាំចូលនៃជំងឺឆ្លងនានាជាយថាហេតុ។
ក្នុងឱកាសចុះពិនិត្យនេះ ដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីចត្តាឡីស័ក ត្រូវរៀបចំលំហូនៃការងារចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយស្តង់ដារសាកល និងក្នុងករណីមានការសង្ស័យសញ្ញាណាមួយ នោះក្រុមគ្រូពេទ្យក្នុងភារកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាលភ្លាមៗ និងរៀបចំ ប្រព័ន្ធ បញ្ជូនបន្តទៅមន្ទីរពេទ្យជាតិបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថាការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិ គឺដើម្បីធានាអោយបានសុវត្ថិភាពសុខភាពសាធារណៈ និងពិសេសគិតគូអំពីបញ្ហាសុខភាព និងសុវត្ថិភាព ជូនដល់បងប្អូនអ្នកធ្វើដំណើរ និងបុគ្គលិកបម្រើការងារនៅក្នុងនោះ។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ តេជោ បានរៀបចំបានយ៉ាងល្អប្រណិត និងតាមលក្ខណៈស្តង់ដាអន្តរជាតិ ដែលនឹងទទួលស្វាយគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ប្រកបដោយសុវត្ថិភាព និងផាសុខភាព។

















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព