ព័ត៌មាន
កម្ពុជាខិតខំដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ
ថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ កម្ពុជាខិតខំអនុវត្តដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ។
ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ដំណោះស្រាយដោយសន្ដិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាបានដំណើការកិច្ចខិតខំប្រឹងប្រែងការទូតតាមវិធីជាច្រើនក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយក៏បានបំពេញបន្ថែមឱ្យការខិតខំប្រឹងប្រែងទាំងនោះជាមួយនឹងវិធានការដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌ សំដៅសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អភិក្រមទាំងអស់នេះបានគូសបញ្ជាក់ ជាថ្មីម្ដងទៀតអំពីការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការកាត់បន្ថយភាពតានតឹង ការដោះស្រាយជម្លោះដោយសន្ដិវិធី ការការពារប្រជាជនស៊ីវិល និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
ឯកឧត្តមបានបន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតទ្វេភាគី កម្ពុជាបានស្វែងរកជាប់ជាប្រចាំក្នុងការដោះស្រាយភាពតាងតឹងព្រំដែនជាមួយនឹងប្រទេសថៃ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឬហៅថា អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌទ្វេភាគីនេះដែរ កម្ពុជាក៏បានធ្វើការតវ៉ាជាផ្លូវការជាមួយនឹងរដ្ឋាភិបាលថៃប្រឆាំងនឹងសកម្មភាពយោធាថៃជាឯកតោភាគីរួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជារួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជា ការដាក់រាយបន្លាលួស របាំងរាំងផ្លូវ និងការគំរាមកំហែងក្នុងការបណ្ដេញជនស៊ីវិលដោយប្រើកម្លាំងជាដើម។ កម្ពុជាបានគូសបញ្ជាក់ទៅភាគីថៃថា សកម្មភាពទាំងអស់នោះ គឺផ្ទុយនឹ ងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងកម្ពុជា-ថៃ និងជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀងដែលសម្រេចបានដោយភាគីទាំងពីរ។ កម្ពុជាក៏បានធ្វើការអំពាវនាវជាប់ជាប្រចាំឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។
ចំណែកកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយសុទ្ធចិត្តនៅក្នុងការចរចាសន្ដិភាព ដែលសម្របសម្រួលដោយនាយកដ្ឋមន្រ្ដីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា ហ៊ីប្រាហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងការគាំទ្រយ៉ាងខ្លាំងក្លារបស់សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។
ចំណែកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិ និងពហុភាគី ដោយកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌអន្តរជាតិ និងពហុភាគីដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គូសបញ្ជាក់អំពីការតាំងចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព