ព័ត៌មាន
ក្រសួងការងារសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខា ប.ស.ស និងមណ្ឌលការងារនៅផ្សារទំនើបអ៊ីអន ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារចំនួន ៣ទីតាំងធំៗនៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ដើម្បីបង្ខិតសេវាសាធារណៈកាន់តែជិតប្រជាពលរដ្ឋ ក៏ដូចជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ក៏ដូចជាចុះឈ្មោះស្វែងរកការងារ និងប្រឹក្សាឱកាសការងារនៅគ្រប់ផ្សារទំនើបអ៊ីអនទាំង ៣សាខា ដែលនៅជិតបំផុតនៅរាជធានីភ្នំពេញ មានដូចជា៖ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ, អ៊ីអន ម៉ល ភ្នំពេញ និងអ៊ីអន ម៉ល សែនសុខស៊ីធី ដែលចាប់ផ្តើមបម្រើការងារជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ លើកលែងតែថ្ងៃបុណ្យជាតិប៉ុណ្ណោះ។
សូមជម្រាបជូនថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារនេះ ក្នុងនោះ ចំពោះ ប.ស.ស. ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន សិស្ស និស្សិត និងសមាជិក ប.ស.ស. កន្លែងតែមួយ និងចំណាយពេលខ្លី ដែលមានផ្តល់សេវាដូចជា៖ ការធ្វើប័ណ្ណសមាជិក ប.ស.ស. , ការដាក់របាយការណ៍គ្រោះថ្នាក់ការងារ , ស្នើសុំលិខិតព្យាបាលបន្ត , ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ , ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់បំណាច់លំហែមាតុភាព និងស្នើសុំប្រាក់សោធន។ ដោយឡែក មជ្ឈមណ្ឌលការងារ សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅទាំងអស់ គឺអាចមកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារពីមជ្ឈមណ្ឌលនេះ ដែលមានផ្តល់សេវាដូចជា៖ ចុះឈ្មោះស្វែងរកការងារ, ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក, ប្រឹក្សាយោបល់អំពីការងារ និងអាជីព និងផ្តល់ព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី















-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ