ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តំណាងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ១៣រូប ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ និងក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ព្រមទាំងមានការចូលរួមពីឪពុក-ម្តាយ និងអាណាព្យាបាលរបស់និស្សិត ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំការផ្តាំផ្ញើ និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដល់និស្សិតដែលត្រៀមចេញដំណើរឱ្យមើលថែសុខភាពឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្រូបយកជំនាញឯកទេស ពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យប្រទេសចិន និងយកមកអភិវឌ្ឍន៍ កែច្នៃជំនាញឱ្យមុតស្រួចក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ខ្លួនឯង ក៏ដូចជាយកមកចូលរួមបម្រើសង្គមជាតិក្រោយពេលបញ្ចប់ការសិក្សា។ ឯកឧត្តម ផ្តាំផ្ញើបន្ថែមឱ្យនិស្សិតទាំងអស់ ត្រូវធ្វើជាគំរូ និងតំណាងឱ្យកម្ពុជា តាមរយៈរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូ កិរិយាល្អ មិនប្រព្រឹត្តិអំពើដែលសង្គមហាមឃាត់ ការប្រើប្រាស់គ្រឿងញៀនជាដើម ដែលត្រូវជៀសឆ្ងាយឱ្យបានដាច់ខាត ទន្ទឹមនឹងនេះ និស្សិតគ្រប់រូបត្រូវការកសាងទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ និងមិត្តភក្តិបរទេស និងត្រូវចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

គូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបកណ៍ បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដល់និស្សិតកម្ពុជា ចំនួន ១០៣រូប ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងថ្នាក់ផ្លាស់ប្តូរភាសាចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបាននឹងកំពុងចេញដំណើរពីមាតុភូមិ ទៅបន្តការសិក្សា ចាប់ពីចុងខែសីហា និងក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ