ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចធិបតីចាត់ទុកវិស័យសកម្មភាពមីនជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា
ក្នុងខណៈទទួលស្វាគមន៍ដំណើរទស្សនកិច្ចមកកាន់អាជ្ញាធរមីន របស់ក្រុមមន្រ្តីបច្ចេកទេសគ្រប់គ្រងព័ត៌មានសកម្មភាពមីនសកល នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (NPA Global IM)ដែលមកពីជុំវិញពិភពលោក ដើម្បីសិក្សាឈ្វេងយល់អំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសកម្មភាពមីននៅកម្ពុជានាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីនបានថ្លែងបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ វឌ្ឍនភាពសកម្មភាពមីនបច្ចុប្បន្ននេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់សម្តេច ហើយវត្តមានរបស់ NPA នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ចាក់ភាពជាដៃគូដែលជួយប្រែក្លាយចក្ខុវិស័យគ្មានមីនទៅជាការពិត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងចាត់ទុកអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។

តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ NPA ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ កម្ពុជា មិនត្រឹមតែបានពន្លឿនការងារបោសសម្អាតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឈានមុខក្នុងការធ្វើនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអនាគតមួយដែលគ្មានមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីននៅកម្ពុជា ដែលគាំទ្រដោយ NPA ពិត ជាមានសារៈសំខាន់ណាស់ ហើយមិនត្រឹមតែរក្សានូវកំណត់ត្រាទិន្នន័យឱ្យបានល្អប្រសើរជាងមុននោះទេ តែវាគឺជាប្រព័ន្ធឆ្លាតវៃជាលក្ខណៈយុទ្ធសាស្ត្រ ព្រមទាំងជួយធ្វើឱ្យការសម្រេចចិត្ត និងការប្រើប្រាស់ធនធាន កាន់តែមានប្រសិទ្ធភាព និង ទាន់ពេល វេលា៕ អត្ថបទ៖ ភារម្យ





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន