ព័ត៌មាន
សមាជិកសភាកម្ពុជាចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីនស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD PoA) និងរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍដោយចីរភាព
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨ ) និងជាអនុប្រធាន CAPPD នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាសមាគមសមាជិកសភាកម្ពុជា (CAPPD) ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ លើប្រធានបទការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ICPD PoA) និងរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍដោយ ចីរភាព ។
សន្និសីទប្រចាំឆ្នាំនេះមានគោលបំណងចែករំលែកបទ ពិសោធន៍ និងបញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD PoA) និងជំរុញលើកកម្ពស់ការប្តេជ្ញាចិត្តរបស់សមាជិកសភាដែលមានតួនាទីជាតំណាងឱ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅនៃផែនការសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨នៃរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ CAPPD បានចូលរួមធ្វើបទបង្ហាញផ្តោតលើយុវជននិងគោលនយោ បាយដើម្បីអនាគតប្រកបដោយចីរភាព។
ឯកឧត្តមបានចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការ បង្កើត និងជំរុញការអនុវត្តគោលនយោបាយឆ្លើយតប ទៅនឹងបញ្ហារបស់យុវជន ក្នុងនាមកម្ពុជាជាប្រទេសដែលមានចំនួនយុវជនអាយុក្រោម៣៥ឆ្នាំ ប្រមាណ ៦៣ភាគរយ ។
សូមបញ្ជាក់ថា វេទិកា AFPPD មានការចូលរួមពីប្រទេសប្រមាណ ៣០ជាសមាជិកនៃវេទិកាសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍(AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឍិមបូព៌ា និងតំបន់អាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត សរុបប្រមាណ៧០នាក់ ៕




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព