ព័ត៌មាន
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវបង្ក្រាបបាន ក្រោយក្រុមទាំងនេះ បានបង្កហិង្សាទៅលើយុវជន០២នាក់ បណ្តាលឲ្យរងរបួស ។
ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមបទបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីអំពើហិង្សាខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១៩ និង១៦នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ (គ្រាមេឃកំពុងធ្លាក់ភ្លៀង) នៅលើផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ទី១ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ , ទី២ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ , ទី៣ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រជាពលរដ្ឋបានថតច្បាស់អំពីសកម្មភាពដែលបានកើតឡើង ហើយបង្ហោះ វីដេអូ នៃសកម្មភាពហិង្សាទៅលើបណ្តាញសង្គម ដែលជាហេតុនាំកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ក៏បើកការចុះស្រាវជ្រាវតាមចាប់ខ្លួន ក្រុមជនសង្ស័យជាបន្ទាន់ និងបន្តបន្ទាប់តែម្តងទៅ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ លីហេង



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព