ព័ត៌មាន
ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំចិន បើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន លោក Li Jun ប្រធានក្រុមហ៊ុន Wuhan Central Group លោកជំទាវឧកញ៉ា ចាន់ ធានី ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) លោក វ៉ាន់ ដាវីត នាយកវិទ្យាស្ថាន CITA និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន CITA ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស មិនត្រឹមតែប្រយោជន៍សម្រាប់យុវជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកម្លាំងពលកម្មសកម្មប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ឯកឧត្តម បានចាត់ទុកវគ្គបណ្តុះបណ្តាលដំបូងនេះ មិនត្រឹមតែជាផ្នែកមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងវិស័យ TVET របស់កម្ពុជា ជាមួយនឹងគ្រឹះស្ថាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលសុទ្ធតែជាគ្រឹះស្ថានល្បីៗប្រកបដោយគុណភាព និងមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់ នៃប្រទេសចិន។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើវិទ្យាស្ថាន CITA ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាបន្តយកចិត្តទុកដាក់ក្នុងការរួមចំណែកពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្អែកលើស្តង់ដាគុណភាព តាមកម្មវិធីសិក្សាស្របតាមកញ្ចប់ស្តង់ដា ដែលបានដាក់ចេញដោយក្រសួង ជាពិសេស ស្របទៅនឹងតម្រូវការជាក់ស្តែងនៅលើទីផ្សារការងារ។ ទន្ទឹមនេះ ឯកឧត្តមក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តលើកកម្ពស់ និងបង្កើនសមត្ថភាពវិជ្ជាជីវៈគ្រូបច្ចេកទេស តាមរយៈរៀនសូត្រ និងបណ្តុះបណ្តាលបន្ថែមជាប្រចាំស្របតាមយុគសម័យឧស្សាហកម្ម ៤.០ និងការវិវត្តរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មទំនើបនៅកម្ពុជាទៅអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត