Connect with us

ព័ត៌មាន

កម្ពុជា និងអ៊ីស្រាអែល ជួបពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្មនៅកម្ពុជា។

ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា នាឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម និងការធានាសុវត្ថិភាពនិស្សិតកម្ពុជា ដែលកំពុងហាត់ការនៅប្រទេសអ៊ីស្រាអែល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាពសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ព្រមទាំងការជំរុញលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអ៊ីស្រាអែលផងដែរ៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia