ព័ត៌មាន
កម្ពុជាកំពុងឆ្លងអន្តរកាលលើការអនុវត្តស្តង់ដារគណនេយ្យ ដែលបង្កើនទំនុកចិត្តដល់វិនិយោគិន
កម្ពុជាបាននិងកំពុងស្ថិតនៅក្នុងអន្តរកាលក្នុងដំណើរដើរឆ្ពោះទៅមុខ លើការអនុវត្តស្តង់ដាររបាយការណ៍គណនេយ្យ ដែលអាចទុក ចិត្តបាន ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ការបង្កើតនូវទំនុកចិត្តដល់វិនិយោគិន និងការចូលរួមចំណែកទាក់ទាញវិនិយោគិន បរទេសមកបណ្តាក់ទុនជាដើម។
តំណាងភ្នាក់ងារសេវាផ្តល់សេវាគណនេយ្យ និងសវកម្ម លើកឡើងក្នុងពិព័រណ៍ផលិតផលគណនេយ្យ និងសវនកម្ម នៅក្នុង វេទិកាជាតិគណនេយ្យ ២០២៥ នេះថា ជុំវិញការបណ្តុះបណ្តាលជំនាញនេះ កម្ពុជាបានអនុវត្តនៅលើមុខជំនាញជាច្រើន ដោយ បានកំពុងគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើយ៉ាងណាបង្កើតធនធាននៅកម្ពុជាឲ្យ បានសំបូរបែប ជាក់ស្តែងមកដល់ពេលនេះ និស្សិតកម្ពុជាជាច្រើន បានបញ្ចប់ការសិក្សាមានគ្រប់ផ្នែក និងគ្រប់ជំនាញវិជ្ជាជីវៈ។
អ្នកជំនាញទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ចំណែកទាក់ទិនអនុវត្តស្តង់ដារគណនេយ្យនេះ កម្ពុជាបានកំពុងដើរលើ ផ្លូវត្រូវក្នុងដំណើរឆ្ពោះទៅមុខ នៃភាពដែលអាចទុកចិត្តបានជាបណ្តើរៗ លើការអនុវត្តស្តង់ដាររបាយការណ៍គណនេយ្យ ឆ្លើយតបទៅ និងតម្រូវការទីផ្សារការងារ ជាពិសេសការផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យបានត្រឹមត្រូវ ព្រមទាំងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន និងបានកំពុងចូលរួម ចំណែកក្នុងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងផងដែរថា ជុំវិញវិស័យគណនេយ្យនេះ កម្ពុជានឹងចាប់ផ្តើមអនុវត្តជាបណ្តើៗ នូវស្តង់ដានៃការរាយការណ៍ព័ត៌មានចីរភាព ផ្អែកតាមស្តង់ដានៃ ររាយការណ៍ព័ត៌មានចីរភាពអន្តរជាតិ ដែលជាការអនុវត្តក្នុងលក្ខណៈបុរេសកម្ម ដើម្បីសម្របខ្លួនជាស្រេចទៅតាមនិន្នាការតំបន់ និង សកល សំដៅធានាបាននូវឧត្តមភាពប្រកួតប្រជែង ដោយផ្អែកលើគោលការណ៍ដែលសមាមាត្រតាមសមត្ថភាព អាទិភាព និងធនធាន របស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ក្នុងបរិបទនៃឌីជីថលូបនីយកម្ម, អនុលោមភាពនៃការរាយការណ៍ចីរភាពនិងការ-រាយការណ៍ហិរញ្ញវត្ថុ បានក្លាយជាអាទិភាព និងជាមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ដែលប្រមុខរាជរដ្ឋា-ភិបាលបានយកចិត្តទុកដាក់។ ជាក់ស្តែង ក្នុងពិធីប្រកាសបើកឲ្យដំណើរការជាផ្លូវការ នូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅឆ្នាំ ២០២៤កន្លងទៅ, សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ជូនវិស័យឯកជន ពាក់ព័ន្ធនឹងការពង្រឹង អនុលោមភាពជារួម ដែលទាមទារនូវការចូលរួមជិតស្និទ្ធ និងកិច្ចសហការស្អិតល្មួតពីសំណាក់វិស័យឯកជន ការពង្រឹងអនុលោមភាព, រួមបញ្ចូលនូវស្តង់ដានៃការរាយការណ៍ព័ត៌មានចីរភាព និងព័ត៌មានហិរញ្ញវត្ថុឌីជីថល, មិនមែនត្រឹមតែជាការតម្រូវរបស់រាជរដ្ឋាភិបាល ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាការចង់បាន និងការរំពឹងទុករបស់អតិថិជន, វិនិយោគិន និងទីផ្សារផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង