ព័ត៌មាន
ប្រធានគណៈកម្មការទី៨រដ្ឋសភា៖«សន្តិភាព គឺជាស្នូល និងជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍប្រកបដោយចីរភាព»
«សន្តិភាពគឺជាស្នូលនិងជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍប្រកប ដោយចីរភាព ដែលធានាសិទ្ធិរស់រានមានជីវិត (សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ) អនុញ្ញាតឱ្យពលរដ្ឋចូលរួមនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ចដោយគ្មានការគំរាមកំហែង»។
នេះជាការលើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភា (CAPPD) និងជាអនុប្រធានវេទិកាសភាស្តីពីប្រជាជននិងការអភិវឌ្ឍ (AFPPD) ក្នុងឱកាសដឹកនាំគណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាចូលរួមកិច្ចពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងវឌ្ឍនភាពនៃការសម្រេចបានផែនការសកម្មភាព ICPD និងគោលដៅនៃការអភិវឌ្ឍដោយចីរភាពនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះបានឆ្លុះបញ្ចាំងអំពីការតាក់តែងគោល នយោបាយ ច្បាប់ យន្តការ និងការជំរុញការអនុវត្តច្បាប់នៅតាមប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលគិតគូរពីស្រ្តីក៏ដូចជាវិធានការនានាឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺដោយសារការ ប្រែប្រួលអាកាសធាតុ កម្មវិធីសកម្មភាពអាកាសធាតុ ផែនការយុទ្ធសាស្ត្រដែលគិតគូរគ្រប់ជ្រុងជ្រោយទៅលើបញ្ហាសន្តិសុខស្បៀង បញ្ហាចំណាកស្រុក អំពើហិង្សាលើស្រ្តីជាដើម។
តាមរយៈកិច្ចសន្ទនាចែករំលែកបទពិសោធន៍របស់កម្ពុជា លោកជំទាវឡោក ខេង ក៏បានលើកឡើង អំពីការអនុវត្តក្នុងក្របខណ្ឌកម្ពុជា ដើម្បីសម្រេចបានការប្តេជ្ញាចិត្តរបស់ICPD និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍ(SDGs)។ លោកជំទាវបានជម្រាបជូនសមាជិក AFPPD អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាសភាកម្ពុជាក្នុងការជំរុញការអនុវត្តគោលនយោបាយ ច្បាប់ រួមមានការបង្កើតគណៈ កម្មការពិសេសដើម្បីពន្លឿនការអនុវត្តផែនការសកម្មភាព ICPD គោលនយោបាយប្រជាជនមនុស្សចាស់និងយុវជន ផែនការ នារីរតនៈនិងផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម។
សូមបញ្ជាក់ថាសន្និសីទប្រចាំឆ្នាំនៃ AFPPD ក៏បានពិភាក្សាអំពីការពង្រឹងស្ថាប័ននេះឱ្យមាននិរន្តរភាព និងភាពជាដៃគូជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅលើពិភពលោក ដើម្បីចូលរួមទាំងអស់គ្នានៅលើផ្លូវដែលត្រឹមត្រូវក្នុងការសម្រេចបានសមភាពយេនឌ័រ ការឆ្លើយតបទៅនឹងបញ្ហារបស់យុវជន សុខុមាលភាពប្រជាជនមនុស្សចាស់សកម្ម និងការប្រែប្រួលអាកាសធាតុ៕








-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត