ព័ត៌មាន
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់ ខណៈសត្វត្មាតនៅប្រទេសជិតខាងត្រូវបានផុតពូជ។ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាតសរុបចំនួន ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១៩។ សំបុកត្មាតសរុបមានចំនួន ១៩សំបុក ត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ២០២៤ ជាលទ្ធផលកូនចំនួន ១៦ក្បាលបានញាស់ និងហើរចេញពីសំបុកយ៉ាងជោគជ័យ។
តាមរយៈ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានរំលេចពីសកម្មភាពអភិរក្សសំខាន់ៗជាច្រើន ដែលក្រុមការងារអភិរក្សត្មាតនៅកម្ពុជាបានអនុវត្តដូចជា ការផ្តល់ចំណីបន្ថែម ឬការធ្វើ “អាហារដ្ឋានសត្វត្មាត” គឺជាសកម្មភាពសំខាន់បំផុត ដើម្បីធានាថា រាល់សាកសពសត្វដែលផ្តល់ជាអាហារបន្ថែមសម្រាប់សត្វត្មាតគឺមានសុវត្ថភាព គ្មានការបំពុល។ ក្នុងឆ្នាំ២០២៤ សាកសពគោចំនួន ១២៦ក្បាល ត្រូវបានផ្តល់ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាតទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់ឱ្យសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះអាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាង នាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ ៥២ក្បាល អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែប ផ្តល់ ៤៧ក្បាល ដោយលែកឡែកសាកសពគោ ២៧ក្បាល ទៀតត្រូវបានផ្តល់នៅអាហារដ្ឋានបីទៀតគឺ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រែស្រែពក។
ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សយ៉ាងខ្លាំងក៏ដោយ ក៏សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមិនទាន់ចេញផុតពីស្ថានភាពគ្រោះថ្នាក់ឈានទៅផុតពូជនៅឡើយទេ។ ការរស់រានមានជីវិតរបស់ពួកគេអាស្រ័យទៅលើកិច្ចសហការអភិរក្ស និងការឆ្លើយតបទៅនឹងកត្តាគំរាមកំហែងបន្ទាន់។ របាយការណ៍ឆ្នាំ២០២៤ នេះសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពង្រឹងការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាបំពុលសត្វព្រៃ ការពង្រឹងកិច្ចសហការជាមួយសហគមន៍មូលដ្ឋាន និងតម្រូវការមូលនិធិរយៈពេលវែង ដើម្បីបន្តអនុវត្តផែនការអភិរក្ស។
គួរបញ្ជាក់ថា អស់រយៈពេលជាង ២០ឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍។ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។
របាយការណ៍លទ្ឋផលប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ រដ្ឋបាលព្រៃឈើ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការសមាគមអភិរក្សសត្វព្រៃ មូលនិធិសាកលសម្រាប់ធានធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធួរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង