ព័ត៌មាន
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ
គណៈសង្ឃជាន់ខ្ពស់ទាំង២គណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាង និមន្តនិងអញ្ជើញ ក្នុងពិធីក្រុងពាលី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក តម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ។
ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចជាអម្ចាស់ , សម្តេចសង្ឃតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ថ្នាក់ដឹកនាំអាកាសចរណ៏សុីវិល អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Airport Investment និងបុគ្គលិកនៃអាកាសយានដ្ឋានជាច្រើនរូបទៀត ។
នាឱកាសដ៏វិសេសវិសាលនេះ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី និង សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រមទាំង សម្តេចជាអម្ចាស់ , សម្តេចសង្ឃតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ បានយាង និងនិមន្ត ប្រោះព្រំប្រសិទ្ធពរជ័យមង្គល វិបុលសុខ ពិសេសសូមបួងសួងដល់ព្រះតេជៈបារមីព្រះពុទ្ធជាម្ចាស់ តាមបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ ប្រជាជនកម្ពុជាទូទាំងប្រទេស និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ ។
ពិធីក្រុងពាលី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក នៅកណ្ដាលអាកាសយានដ្ឋានតេជោននេះ មានកម្ពស់ដល់៩ម៉ែត្រ មានទម្ងន់៩តោនកសាងពីស្ពាន់និងលោហៈធាតុ រចនាបថខ្មែរ ក្រោមការយកចិត្តទុកដាក់ស្រាវជ្រាវរបស់ថ្នាក់ដឹកនាំជំនាញរបស់ក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា លើវប្បធម៌ ប្រពៃណី សាសនា និងគុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ ។
ក្នុងន័យនេះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៥%គោរពប្រតិបត្តិ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកឱ្យប្រតិបត្តិការទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ លើផ្ទៃដី ២.៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ៕

















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)