ព័ត៌មាន
សម្ដេចតេជោជំរុញឱ្យអ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា សហការជាមួយក្រសួងពាក់ព័ន្ធចូលរួមបណ្ដុះបណ្ដាលយុវជនកម្ពុជាលើមុខជំនាញរូបវិទ្យា និងវិទ្យាសាស្រ្ត
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានស្វាគមន៍លោកសាស្រ្ដាចារ្យបណ្ឌិត និងសហការីហើយសង្ឃឹមថា វត្តមានរបស់លោកសាស្រ្ដាចារ្យនៅព្រះរាជាណាចក្រកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្រ្ដនៅកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោកបានលើកឡើងថា នេះគឺជាលើកទីមួយសម្រាប់រូបលោកដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយបានឃើញពីភាពរីកចម្រើន។ លោកលើកឡើងថា ពីមុនលោកធ្លាប់តែបានដឹងពីសាវតារបស់ប្រទេសកម្ពុជាដែលធ្លាប់តែបែកបាក់ក្នុងសង្គ្រាម ប៉ុន្ដែពេលនេះមិនគួរឱ្យជឿសោះតាមរយៈការដឹកនាំរបស់សម្ដេចតេជោអាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយនាំឱ្យកម្ពុជាមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្ដិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចមានភាពរីកចម្រើន។

លោកសាស្រ្ដាចារ្យ តាមរយៈដំណើរទស្សនកិច្ចប៉ុន្មានថ្ងៃរបស់លោកនៅកម្ពុជាកន្លងមកនេះ គឺបានឃើញពីសក្ដានុពលនៃយុវជនរបស់កម្ពុជាដែលមានសមត្ថភាព។ លោកបញ្ជាក់ថា ក្នុងបេសកកម្មរបស់លោកនៅកម្ពុជានាពេលនេះ នឹងស្វែងរកយុវជន និងនិស្សិតកម្ពុជាដែលមានសមត្ថភាពផ្នែករូបវិទ្យា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលពួកគាត់បន្ថែមទៀតឱ្យក្លាយជាធនធានដ៏ពូកែលើមុខជំនាញទាំងនេះ។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តជាខ្លាំងចំពោះការលើកឡើងរបស់លោកស្រ្ដាចារ្យ និងបានសម្លឹងឃើញឱកាសនៅកម្ពុជា និងមានផែនការក្នុងការបណ្ដុះបណ្ដាលយុវជនកម្ពុជា។ សម្ដេចតេជោ បានលើកឡើងទៀតថា យុវជនកម្ពុជានាពេលបច្ចុប្បន្ន គឺមានសមត្ថភាពគួរឱ្យកត់សម្គាល់ ពួកគេបានរីកចម្រើនតាមរយៈការខិតខំប្រឹងប្រែងលត់ដំខ្លួន ហើយតាមរយៈការចូលរួមរបស់លោកសាស្រ្ដាចារ្យនៅកម្ពុជា និងក្លាយជាក្ដីសង្ឃឹមបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងការពង្រីកនូវវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ដ ជាពិសេសផ្នែករូបវិទ្យានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
សម្ដេចតេជោក៏បានជំរុញដល់លោកសាស្រ្ដាចារ្យបន្តខិតខំធ្វើការងារលើវិស័យអបរំនេះជាមួយក្រសួងពាក់ព័ន្ធជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងវិទ្យាស្រ្ដនេះកាន់តែច្រើន។
ក្នុងឱកាសនោះលោកសាស្រ្ដាចារ្យ Novoselov បានបង្ហាញចម្ងល់ និងសួរទៅកាន់សម្ដេចតេជោថា តើសម្ដេចមានយុទ្ធសាស្រ្ដ ឬចក្ខុវិស័យអ្វីខ្លះបានជាសម្ដេចតេជោអាចដឹកនាំប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ពីប្រទេសដែលខ្ទេចខ្ទីឱ្យក្លាយជាប្រទេសដែលមានការឯកភាពជាតិតែមួយ និងមានសន្ដិភាពបែបនេះ?។

ក្នុងឱកាសនោះ សម្ដេចតេជោមានក្ដីរីករាយនឹងបានបង្ហាពីសារបាននៃការតស៊ូរបស់សម្ដេចតេជោ រួមទាំងការដាក់ចេញនូវយុទ្ធសាស្រ្ដជាបន្តបន្ទាប់ដើម្បីសម្រេចផែនការក្នុងការធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសន្ដិភាពនៅឆ្នាំ១៩៩៨ ជាពិសេសការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលសម្ដេចតេជោបានដាក់ចេញ និងសម្ដេចបានកាលពីជាង២៦ឆ្នាំមុន រួមនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្រោយពេលកម្ពុជាទទួលបានសន្ដិភាព។
លោកសាស្រ្ដាចារ្យបង្ហាញការចាប់អារម្មណ៍ចំពោះការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកបន្តថា លោកនឹងយកទ្រឹស្ដីនៃនយោបាយនេះយកទៅអនុវត្តជាពិសេសក្នុងការជជែក និងបណ្ដុះបណ្ដាលបន្ថែមទៀតដល់និស្សិតកម្ពុជា និងនិស្សិតរបស់លោកនៅបណ្ដាប្រទេសផ្សេងៗទៀតនាពេលខាងមុខ៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ