ព័ត៌មាន
ប្រធានមន្ទីរធម្មការខេត្តស្វាយរៀងអំពាវនាវដល់ព្រះសង្ឃបែងចែកអាហារដល់ពលរដ្ឋគ្មានទីពឹងនិងកុមារកំព្រា
ស្វាយរៀង ៖ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បានធ្វើការអំពាវនាវដល់ព្រះសង្ឃ និងគណៈកម្មការវត្ត នានា ត្រូវរៀបចំបែងចែកអាហារដល់ពលរដ្ឋគ្មានទីពឹង និងកុមារកំព្រា ។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែកញ្ញា នេះ បានអំពាវនាវ ដល់គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ ត្រូវរៀបចំវត្តអារាមឲ្យបានសមរម្យ ទាំងបរិស្ថានសោភ័ណភាព សហ ការការពារសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងរដ្ឋបាលមូលដ្ឋាន ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈ ពេល១៥ថ្ងៃ ឱ្យមានភាពអធិកអធម និងសន្សំសំចៃរក្សាភាពស្ងប់ស្ងាត់ ។
លោកប្រធានមន្ទីរ ក៏បានណែនាំដល់គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ ត្រូវចាត់ចែងវេចខ្ចប់ចំណីអា ហារឱ្យបានសមរម្យ ដើម្បីនាំយកទៅធ្វើការចែកជូនដល់ពលជនភៀសសឹក ដែលភៀសខ្លួនចេញពីតំបន់មាន ជម្លោះ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យពួកគេហូបចុកឱ្យបានសមរម្យ និងទទួលយកមគ្គផលទៅ តាមកម្លាំងសទ្ធារបស់ពួកគេឲ្យបានគ្រប់ៗគ្នាផងដែរ។
សូមបញ្ជាក់ថាបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីរបស់អ្នកកាន់សាសនាព្រះពុទ្ធ ដើម្បីឧទ្ទិសមហាកុសលជូនដល់ជីដូន ជីតា មាតា បិតា ញាតិការទាំង៧សន្ដាន ពិសេស វីរយុទ្ធជន ដែលបាន ពលីនៅក្នុងសមភូមិក្នុងបុព្វហេតុការពារជាតិទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ អត្ថបទ ៖ ភា សារិទ្ធ





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ