ព័ត៌មាន
JICA បង្កើនកិច្ចគាំទ្រលើការកសាងសមត្ថភាព និងពង្រឹងតួនាទី CMAC ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្ម ភាពមីន ប្រកបដោយឯកទេសនិងវិជ្ជាជីវៈកម្រិតស្តង់ដារសកល
ភ្នំពេញ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាល CMACភ្នំពេញ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី២ នៃគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់ទី២ រវាងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)និងក្រុមការងារនៃទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
កិច្ចប្រជុំនេះបានពិភាក្សាលម្អិត និងកែសម្រួលលើផែនការគម្រោង និងផែនការប្រតិបត្តិការ ដើម្បីកំណត់សូចនាករ និង ពេលវេលាក្នុងការអនុវត្តសកម្ម ភាពនីមួយៗដើម្បីឲ្យគម្រោងទទួលបានជោគជ័យ ។
គម្រោងនេះមានរយៈពេល ៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៨និងមានគោលបំណងគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦- ២០៣៥ របស់ខ្លួន។ គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង ក៏បានរៀបចំកិច្ចប្រជុំលើកទីមួយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយបានពិភាក្សា និងព្រមព្រៀងបង្កើតក្រុមការងារបច្ចេកទេសចំនួន៣ក្រុម គឺ ១. កិច្ចសហប្រតិបត្តិការអន្តរជាតិ ២. ការអភិវឌ្ឍសម្ភារៈនិងបច្ចេកវិទ្យា និង ៣. ទំនាក់ទំនងសាធារណៈ ដោយក្រុមទាំង៣នេះមានតួនាទីធ្វើផែនការ អនុវត្តនិងតាមដានគម្រោង និងពិភាក្សាអំពីបញ្ហាទៅតាមផ្នែកនិងជំនាញរបស់ក្រុមនីមួយៗ ដើម្បីអនុវត្តគម្រោងនេះឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។
ក្រោយពីបានបញ្ចប់នូវកិច្ចប្រជុំរួមគ្នារួចមក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោក សានូអិ កាហ្សាម៉ាសា (SANUI Kazumasa ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាដែលបានកែសម្រួលស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២។ ការចុះហត្ថលេខាលើកំណត់ហេតុនៃគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រ នៃគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុនផងដែរ។ គម្រោងនេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាព និងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល។ បន្ថែមពីនេះ គម្រោងនេះក៏ជាធាតុដ៍សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបណ្តុះ បណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះ ពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាពនិងនិរន្តភាព ព្រមទាំងពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិផងដែរដើម្បីជាប្រយោជន៍ជំរុញការចូលរួមក្នុងឆាកអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លោក សានូអិ កាហ្សាម៉ាសា បានយល់ស្របជាមួយ នឹងការលើកឡើងរបស់អគ្គនាយកស៊ីម៉ាក់ចំពោះចំណុចស្នូលទាំងបួន រួមមាន សម្ភារៈបច្ចេកទេសស្តង់ដារប្រតិបត្តិការធនធានមនុស្ស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដែលជាធាតុផ្សំសំខាន់សម្រាប់អង្គភាព ហើយការចែករំលែកបទពិសោធរបស់អង្គភាពស៊ីម៉ាក់ទៅកាន់អន្តរជាតិ គឺជាអាទិភាពចម្បងរបស់ភាគីជប៉ុនដែលចង់បានផងដែរ។
នៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ហេង រតនា បានថ្លែង អំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសអង្គការចៃកា ដែលបានគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ក៏ដូចជាបន្តការជួយពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២នេះដើម្បីរួមចំណែកផ្ទេរជំនាញក្នុងវិស័យសកម្មភាពមីនបន្ថែមទៀតទៅដល់បណ្តាប្រទេសនៅក្នុងតំបន់និងសាកលលោក ដូចដែលអង្គភាពស៊ីម៉ាក់ធ្លាប់បានចូលរួមបណ្តុះបណ្តាលដល់ប្រទេសកូឡុំប៊ី, អ៊ឺរ៉ាក់ , ឡាវ , អង់ហ្គោឡា និង អ៊ុយក្រែន ជាដើម ៕ អត្ថបទ ភារម្យ











-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)