ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដឹកនាំដោយឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ចូលជួបសម្តែងការគួរសម និងសុំការណែនាំអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមការងារទាំងអស់ ដែលឆ្លៀតឱកាសដ៏មានតម្លៃចូលជួបសំណេះសំណាលនិងពិភាក្សាការងារ។
ឯកឧត្តម នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល។ ទន្ទឹមគ្នានេះដែរឯកឧត្តមបានគោរពស្នើសុំគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ទាំងសេវាសុខាភិបាលសាធារណៈ និងឯកជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាននិងកំពុងពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។
ជាទីបញ្ចប់ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្វាគមន៍ចំពោះកិច្ចសហការតាមបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យកិច្ចសហការនេះបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅឱ្យបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ