ព័ត៌មាន
៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាម៉េរិកមានទឹកប្រាក់ជាង ៨ ៣០០ លានដុល្លារឈរក្នុងលំដាប់ទី១ នៃការនាំចេញសរុបរបស់កម្ពុជា
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៨ ៣០០ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ពោលគឺទីផ្សារមួយនេះនៅតែឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់ នៃការនាំចេញទំនិញ របស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញ ទំនិញសរុបរបស់កម្ពុជា។
ចំណែកការនាំចេញ, នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណ ៨ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៣ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៦ ៧០០ លានដុល្លារអាម៉េរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីអាម៉េរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៤៣ លានដុល្លារអាម៉េរិក បានកើនឡើងជិត ៤០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ៨ ៣០០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយ, វៀតណាម ជាង ២ ៧០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, ចិនជាង ១ ០០០ លានដុល្លារ ថមថយ ៨ ភាគរយ, ជប៉ុន ជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដា ៨៧៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ, អេស្បាញជាង ៧០៦ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៧០៧ លានដុល្លារ កើនឡើងជិត ១០ ភាគរយ, ហូឡង់ ៦៤៦ លានដុល្លារ កើនឡើង ២៥ ភាគរយ, អាល្លឺម៉ង់ ៦១៨ លានដុល្លារ កើនឡើងជិត ៤ ភាគរយ, បារាំង ជាង ៣០៦ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើន នាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ