ព័ត៌មាន
ក្រុមអ្នកផលិតផលិតផលខ្មែរ បន្តអំពាវនាវពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកដើម្បីកំណើនសេដ្ឋកិច្ចជាតិ
ក្រុមអាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកផង និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ផងដែរ។

លោកស្រី ចេន សុភាព ស្ថាបនិកនៃសហគ្រាសកីតម្បាញខ្មែរ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានឱ្យដឹងថា ពិតជាសប្បាយរីករាយណាស់ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញ និងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ដែលរហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន ក៏មានការកើនឡើងដូចគ្នា។
លោកស្រី បានបន្ថែមថា ពិតជារំភើប និងសប្បាយចិត្តណាស់ នៅពេលដែលផលិតផលជាតិជាច្រើន មានការគាំទ្រជាហូហែរបែបនេះ និងបានសំណូមពរបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។

ក្រុមអាជីវករជាច្រើននាក់ផ្សេងទៀត បានលើកឡើងស្រដៀងគ្នា ដើម្បីជាការឆ្លើយតប និងអរគុណជូនចំពោះអ្នកគាំទ្រទាំងឡាយ ក៏ដូចជាការគិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំព្យាយាមយ៉ាងណា ដើម្បីផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។ ពួកគាត់បានអំពាវនាវបន្ថែមទៀត ដល់សាធារណជនទាំងអស់ទូទាំងប្រទេស ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។

សូមជម្រាបថា ផលិតផលខ្មែរជាច្រើនបានកំពុងដាក់តាំងបង្ហាញលក់ក្នុងពិធី “ការតាំងពិរណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សហគ្រាស ក្នុងស្រុក សរុបចំនួនប្រមាណ៣០០ និងការតាំងបង្ហាញផលិតផលក្នុងស្រុកសរុបជាង ១០០ប្រភេទ មកពីតាមរាជធានី-ខេត្ត ទាំង ២៥ នៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី



















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ