ព័ត៌មាន
កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញ ក្រុមហ៊ុនថាមពល CLP Holdings Limited ជាក្រុមហ៊ុនធំ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល នៅកម្ពុជា។
ការទាក់ទាញនេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅទីក្រុងហុងកុង ជួបពិភាក្សាការងារជាមួយ លោក David Simmonds ប្រធានផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុន CLP Holdings Limited។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងជំរុញឱ្យការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់កម្ពុជាឈានដល់ប្រមាណ ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងជួយសម្របសម្រួលយ៉ាងពេញទំហឹងក្នុងករណីក្រុមហ៊ុន CLP Holdings Limited ចង់ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើថាមពលកកើតឡើងវិញ។
បើតាម លោក David Simmonds បានជម្រាបជូនអំពីសាវតារបស់ក្រុមហ៊ុន China Light and Power Holdings Limited (CLP) ថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅ ទីក្រុងហុងកុង តាំងពីឆ្នាំ១៩០១ ពោលគឺមានអាយុកាលប្រមាណជាង ១២៥ឆ្នាំ និងកំពុងវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី និងថាមពល ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន CLP កំពុងខិតខំចាប់យកឱកាសថ្មីៗដើម្បីពង្រីកខ្លួនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិវត្តរបស់ពិភពលោកដែលកំពុងអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឌីជីថលូបនីយកម្ម៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS9 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ