ព័ត៌មាន
ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើង
ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកបច្ចុប្បន្ន ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងពិធីបើក “ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជាមានទីផ្សារបើកចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិត ផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬការប្រើប្រាស់ ផលិតផលណាមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើន ឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេល ដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ ជាការពិតផលិតផល ក្នុងស្រុកមានច្រើនប្រភេទរួមមាន៖ ផលិតផល និងម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដែលអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុក និងអាចជំនួសផលិតផលនាំចូលបានច្រើន។ ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាព ពីសំណាក់ប្រទេស ជិតខាង បច្ចុប្បន្នផលិតករ ឧស្សាហករ និងសិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត ពង្រឹង និងពង្រីកផលិតកម្ម។

សូមបញ្ជាក់ថា ក្នុងបរិការណ៍នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មើលឃើញនូវឱកាសដ៏វិសេសចំនួន៣សម្រាប់ក្រុមហ៊ុន និង សហគ្រាសក្នុងស្រុក ក្នុងនោះរួមមាន៖ ទី១. ឱកាសផ្សព្វផ្សាយពីផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួល ស្គាល់ពីសំណាក់អ្នកប្រើប្រាស់, ទី២. ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាជន, និងទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម ។ យ៉ាងណាមិញ, ដើម្បីអាចចាប់យកឱកាសទាំងនេះ បានពេញលេញ, ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិតខំបង្កើត និងបង្កើនជំនឿទុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬការផ្តល់សេវា ដែលមានគុណភាព មានអនាម័យ និងមានថ្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS9 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ