ព័ត៌មាន
ប្រជាពលរដ្ឋជាច្រើនបន្តនាំគ្នាមកទស្សនាព្រលានយន្តហោះថ្មីដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្ររបស់កម្ពុជា
គិតចាប់តាំងពីកម្ពុជាប្រកាសដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា រហូតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នាយ៉ាងច្រើនកុះករ បាននាំគ្នាមកទស្សនា សមិទ្ធផលថ្មីស្រឡាង និងជាប្រវត្ដិសាស្ដ្ររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ឱ្យដឹងថា គិតចាប់ពីថ្ងៃបើកដំណើរផ្លូវការរហូតមកដល់ពេលនេះ ឃើញមានប្រជាជនយ៉ាងច្រើនកុះករមកលេងនៅទីនេះដោយទឹកមុខសប្បាយរីករាយ និងមានវិន័យល្អ។ អ្នកឧកញ៉ា បានបន្តថា ក្រៅពីអ្នកធ្វើដំណើរ ការមកដល់របស់ប្រជាពលរដ្ឋនៅទីនេះ ពលរដ្ឋភាគច្រើនដើម្បីមកថតរូបលេងកម្សាន្ត ខ្លះទៀតដើរទស្សនាជុំវិញព្រលាន និងមួយចំនួនផ្សេងទៀតមកថ្វាយបង្គំព្រះពុទ្ធប្បដិមាជាដើម។ អ្នកឧកញ៉ា បន្ថែមទៀតថា ព្រលានយន្តហោះថ្មីនេះនៅតែបើកទទួលស្វាគមន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងមិនគិតថ្លៃចំណតរថយន្តរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃប្រកាសបើកដំណើរការ។
ក្រុមប្រជាពលដែលអញ្ជើញមកដើរលេងកម្សាន្តនៅព្រលានយន្តថ្មីនេះ បានបង្ហាញអារម្មណ៍រំភើប និងត្រេកអរជាពន់ពេក ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងស្ថាបនាឱ្យលេចចេញជារូបរាងនូវព្រលានយន្តហោះថ្មីមួយទៀត ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ។
ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ព្រលានយន្តហោះថ្មីនេះ មានភាពធំទូលំទូលាយ និងអស្ចារ្យជាងមុន ជាពិសេសមានការរចនាបទបែបខ្មែរ បំពាក់ទៅដោយឧបករណ៍ទំនើបៗដូចនៅប្រទេសដទៃទៀតផងដែរ ដែលនេះបានផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់អ្នកធ្វើដំណើរ។ ពួកគាត់ បានចាត់ទុកព្រលានយន្តហោះថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្មភាពដើម្បីមានការរីកចម្រើន នៅក្នុងយុគសម័យសម្តេចតេជោ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសាង់លើផ្ទៃដីសរុប ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងត្រូវសាងឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤គីឡូម៉ែត្រ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។ ដំណាក់កាលទី២ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទី៣ អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់៤៥លាននាក់ នៅឆ្នាំ២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី






















-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត