ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ”
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” នៅសណ្ឋាគារ Oakwood Premier Hotel ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៣០រូប។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ” នាពេលនេះ គឺជាការផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយ ក.ប.ទ. ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ សំដៅលើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ