ព័ត៌មាន
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនដើម្បីបង្កើនការរុករកជំងឺរបេងបានឆាប់រហ័សនិង ថែទាំព្យាបាលបានទាន់ពេលវេលា។
ពិធីប្រគល់ និងទទួលជំនួយនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោក ចិនហ្សាមិន ឆាង ភារៈធារី ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។
លោក ចិនហ្សាមិន ឆាង បានមានប្រសាសន៍ថា ម៉ាស៊ីនថតសួតឌីជីថលទាំងនេះ មានភ្ជាប់ឧបករណ៍ស្រាវជ្រាវ បញ្ញាសិប្បនិម្មិតដែលជាជំនួយបន្ថែម លើម៉ាស៊ីនថតសួត ឌីជីថល ចំនួនប្រាំគ្រឿងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបាន ផ្តល់ជូនកម្មវិធីជាតិ កំចាត់ជំងឺរបេងនៅឆ្នាំ២០២២ដើម្បីដោះស្រាយបញ្ហាដ៏លំបាកមួយក្នុងវិស័យសុខភាពសកល គឺ ជំងឺរបេង។
លោក បានបន្តថា ចាប់តាំងពីឆ្នាំ២០១៤មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង៣៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ជំងឺរបេងដែលជាហានិភ័យសុខភាពសាធារណៈនៅឆ្នាំ២០២៣០។
លោក បានបន្តទៀតថា« ក្នុងនាមជាជនជាតិអាមេរិកដែលរស់នៅកម្ពុជា មានមោទនភាពដែលជំនួយ របស់សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាអាំងស៊ីដង់ជំងឺរបេងនៅកម្ពុជា ចុះប្រមាណ៥០ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ»។
ទោះជាយ៉ាងណា ជំងឺរបេង នៅតែជាមូលហេតុដ៏សំខាន់នៃជំងឺ និងការស្លាប់នៅទូទាំងពិភពលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនដែលមានភាពងាយរងគ្រោះ។ នៅកម្ពុជា មានករណីជំងឺរបេងជាង មួយភាគបី ដែលមិនត្រូវបានរកឃើញ ឬដាក់ឱ្យព្យាបាល ។ ដូចនេះការរកឃើញឆាប់រហ័ស និងការព្យាបាលទាន់ពេលវេលា គឺមានសារៈសំខាន់ក្នុងការកាត់ចង្វាក់នៃការឆ្លងជំងឺរបេង និងសង្គ្រោះជីវិតអ្នកជំងឺ។
ម៉ាស៊ីនថតសួត ឌីជីថល ដែលមានឧបករណ៍ស្រាវជ្រាវ បញ្ញាសិប្បនិម្មិត នឹងបង្កើនភាពត្រឹមត្រូវ និង ប្រសិទ្ធភាពក្នុងការរកឃើញជំងឺរបេង។ វានឹងអាចឱ្យអ្នកផ្តល់សេវាសុខាភិបាលរកឃើញករណីរបេងបាន ឆាប់រហ័សនៅតំបន់ដាច់ស្រយាល និងធានាថាអ្នកជំងឺទទួលបានការថែទាំដែលពួកគេត្រូវការដោយមិនពន្យាពេលហើយបច្ចេកវិទ្យានេះក៏កាត់បន្ថយបន្ទុកកាងារ របស់បុគ្គលិកសុខាភិបាល ដើម្បីឱ្យពួកធ្វើអាចផ្តោតលើការផ្ត ល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់។
លោកបានបញ្ជាក់ថា«តាមរយះការវិនិយោគលើបច្ចេកវិទ្យាដ៏ទំនើប និងដំណោះស្រាយសុខភាពសកល យើងមិនត្រឹមតែ ការពារជីវិត ជាតិសាសន៏ដ៏ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានការពារសុខភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកនៅក្នុងប្រទេសផងដែរ។ជំងឺរបេងមិនមានព្រំដែន ហើយការខិតខំប្រយុទ្ធនឹងជំងឺនេះ គឺជាការក្សាភាពរឹងមាំរួមគ្នារបស់យើង ប្រឆាំងនឹងហានិភ័យសុខភាពសកល។ សមិទ្ធផលទាំងនេះ មិនអាចសំរេចឡើងបានប្រសិនបើគ្មានការសហការ និងការប្តេជ្ញាចិត្តរបស់ដៃគូ របស់យើង រួមមានកម្មវិធីជាតិកំចាត់ជំងឺរបេង ក្រសួងសុខាភិបាល និងដៃគូអនុវត្តរបស់យើង រួមមាន Stop TB Partnership និង KHANA»។
នាឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអាមេរិកដែលជានិច្ចកាលតែងតែជួយដល់ប្រទេសកម្ពុជាពិសេសវិស័យសុខាភិបាល។ ជំងឺរបេង មិនមែនគិតតែនៅកម្ពុជាទេគឺគិតទាំងតំបន់និងសកលលោកបើកម្ពុជាអស់របេងតែតំបន់ និងសកលលោក នៅតែមានយើងនៅតែមានឆ្លងជំងឺរបេងដដែល។ អីចេងយើងរួមដៃគ្នាទាំងសហរដ្ឋអាមេរិកទាំងកម្ពុជា ទាំងអង្គការសុខភាពពិភពលោកទាំងអង្គការខាន់ណា TB Partnership និងដៃគូអភិវឌ្ឍទាំងអស់ ចាប់ដៃគ្នាដើម្បីធ្វើឱ្យជំងឺរបេងទាំងនៅកម្ពុជា តំបន់និងសកលលោក បានលុបបំបាត់ហើយយើងនឹងជោគជ័យនឹងឈានទៅបញ្ចប់ជំងឺរបេងនៅឆ្នាំ២០២៣០។
លោកជំទាវវេជ្ជបណ្ឌិត បានបន្តថា ជាការពិតណាស់ដើម្បីលុបបំបាត់ជំងឺអ្វីមួយបានជោគជ័យមិនមែនក្រសួងសុខាភិបាលធ្វើម្នាក់ឯងបានទេ លុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាអាជ្ញាធរដែនដី ប្រជាពលរដ្ឋ សហគមន៍និងអង្គការដៃគូពាក់ព័ន្ធ។
យ៉ាងណាក៏ដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ដែលបានខិតខំបំពេញការងារនិងធ្វើសកម្មភាពព្រមគ្នាក្នុងការឆ្លើយតបជំងឺរបេងគ្រប់កម្រិតទាំងនៅរាជធានី-ខេត្ត-ស្រុក-ឃុំ-សង្កាត់-ភូមិជួយឱ្យកម្ពុជា ចាកចេញពីបញ្ជីរបស់អង្គការសុខភាពពិភពលោកជាប្រទេសមួយក្នុងចំណោមប្រទេស៣០នៅលើពិភពលោក៕
អត្ថបទ រដ្ឋា





















-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ