ព័ត៌មាន
ឯកឧត្ដម ហេង សួរ៖ ទំនួលខុសត្រូវសង្គម (CSR) គឺជាសរសៃឈាមមួយ នៃអាជីវកម្មមានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ (CSR) គឺជាឌីអិនអេ (DNA) នៃអាជីវកម្មមានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ។
ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះក្រុមហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និងចក្ខុវិស័យក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។ លើសពីនេះ កម្មវិធីនេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារសង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់អាស៊ាន និងសកលលោកទាំងមូល។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើការជិតស្និទ្ធជាមួយដៃគូអាស៊ាន ភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីឆ្ពោះទៅរកភាពទទួលខុសត្រូវ ការរួមបញ្ចូលគ្នា និងចីរភាព។
សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ នេះ ប្រើរយៈពេល១២០ថ្ងៃ ក្នុងការជ្រើសរើសជ័យលាភី ដែលមានបេក្ខជនដាក់ពាក្យចូលរួមសរុបចំនួន ៣ ៧៦០នាក់ មកពី៣៩ប្រទេស។ ក្នុងនោះបេក្ខជនដែលមានសក្តានុពលចំនួន ៤៨០នាក់ត្រូវបានជ្រើសរើស និងត្រូវបានវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់មកពី៣០ប្រទេស។ ជាលទ្ធផល បេក្ខជន ៦០នាក់មកពី១៩ប្រទេសត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី នៃកម្មវិធីនេះ៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ