ព័ត៌មាន
AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាព្យាបាលជំងឺកាមរោគ ខណៈចំនួនឆ្លងកើនឡើង
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (ដែលហៅកាត់ថាAHF) បានលើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទ មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគ ខណៈបច្ចុប្បជំងឺនេះកំពុងមានការកើនឡើងខ្ពស់ពិសេសទៅលើយុវជន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមណ្ឌលថែរក្សាសុខភាព ទួលគោករបស់ AHF លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ ការឆ្លើយតប នឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្ម រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគផងដែរ។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា បច្ចុប្បន្នអង្គការ បានសហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជន ដែលកម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ២០០៥ នៅពេលដែល AHF Cambodia បានចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួនជាមួយក្រសួងសុខាភិបាល ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។ លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិសេសក្រុមប្រឈមស្ត្រីបម្រើការកម្សាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទ មកទទួលសេវាឱ្យបានទាន់ពេល ដើម្បីរក្សាសុខភាពបានល្អប្រសើរ ឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។
លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត ប្រធានគ្រប់គ្រងមណ្ឌលរក្សាសុខភាពលើកឡើងថា ក្រុមយុវវ័យដែលប្រឈមអាចអញ្ជើញមកទទួលសេវា នៅមណ្ឌលរក្សាសុខភាពដែលបង្កើតឡើងដោយ AHF គាំទ្រដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍សើរស្បែក និងកាមរោគ បម្រើសេវាចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ៧ថ្ងៃ ក្នុង១សប្តាហ៍ មិនមានសម្រាកទេ ដោយមានបុគ្គលិកប្តូរគ្នាបានអតិថិជនអាចអញ្ជើញមកម៉ោងណាក៏បានដែរ។ ការព្យាបាលនៅទីនេះមិនមានគិតថ្លៃទេ និងលាក់ការណ៍សំងាត់ជូនអតិថិជនផងដែរ។ចាប់តាំងពីបង្កើតឡើងក្នុងកំឡុងខែមករា ឆ្នាំ២០២៥ ក្នុង១ខែមានអតិថិជនមកទទួលសេវាប្រមាណពី៣៥០នាក់ ទៅ៤០០នាក់ ក្នុងនោះ៩០% ជាក្រុមបុរសស្រលាញ់បុរស៕
អត្ថបទ រដ្ឋា







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ