ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ក្នុងនាមជាអ្នកជំនាន់ក្រោយ និងពលរដ្ឋខ្មែរមួយរូបចងចាំជានិច្ចគំរូវីរភាព ការលះបង់ និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់
(ខេត្តកំពង់ស្ពឺ) – នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជនដែលបាន និងកំពុងរស់នៅខេត្តកំពង់ស្ពឺ ចំនួន១៩៦៣នាក់។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តនៃទីរួមខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា-រដ្ឋសភា សមាជិករាជរដ្ឋាភិបាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក អភិបាលខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងនិវត្តជនទាំងអស់ មានចំនួនសរុប ២១៣៨នាក់។
ថ្លែងសន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានឆ្លៀតពេលដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងអង្គពិធី និងសមាជិក សមាជិកាដែលមានវត្តមានក្នុងអង្គពិធីទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍ពីស្ថានភាពព័ត៌មានទូទៅនៅក្នុងខេត្ត និងវឌ្ឍនភាពគម្រោងវិនិយោគសំខាន់ៗ ក៏ដូចជាវិស័យសក្តានុពលក្នុងខេត្ត ជូនអង្គពិធីទាំងមូលបានទទួលជ្រាប ព្រមទាំងបានបង្ហាញឆន្ទៈមោមុតក្នុងការបន្តដឹកនាំ និងពង្រឹងពង្រីកការអភិវឌ្ឍខេត្តកំពង់ស្ពឺ។
មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមផ្ទាល់ បានថ្លែងអំណរគុណដល់លោកអ៊ំ លោកពូ អ្នកមីងទាំងអស់ដែលមានវត្តមានចូលរួមពិធីនៅថ្ងៃនេះ។ ឯកឧត្តម បានរំលឹកពីគុណបំណាច់ និងគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ដាក់អាយុជីវិតធ្វើជាដើមទុន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជន និងបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ “ប្រាកដណាស់ លោកអ៊ំ លោកពូ អ្នកមីង ដែលជាអតីតមន្ត្រីរាជការនិងកំពុងមានវត្តមាននៅទីនេះហើយ ដែលបានរួមដំណើរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារប្រទេសជាតិ ជាពិសេសរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈនៅតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺឱ្យរស់ឡើងវិញ ព្រមទាំងបន្តអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនូវគំរូវីរភាព និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ជាពិសេសការលះបង់របស់ សម្តេចតេជោ ប្រធានគណបក្ស និងអតីតយុទ្ធជន ព្រមទាំងលោកអ៊ំ លោកពូ អ្នកមីង ដែល ជានិវត្តជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យមានភាពសម្បូរសប្បាយដូចពេលបច្ចុប្បន្ន។ ក្នុងស្មារតីនេះ ក្នុងនាមថ្នាក់ដឹកនាំជំនាន់ក្រោយ សូមប្តេជ្ញាបន្តថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់អនាគតកូនចៅជំនាន់ក្រោយៗ។” ឯកឧត្តមបានបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យនិវត្តជន ព្រមទាំងសមាជិក សមាជិកា ក្នុងអង្គពិធីទាំងអស់ សូមចូលរួមក្នុងគ្រុបតេលេក្រាម(Telegram) សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ របស់និវត្តជន៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ