ព័ត៌មាន
ក្រសួងការងារ បើកវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទ “យុវជន និងការងារសមរម្យ” ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីក្របខ័ណ្ឌការងារសមរម្យជាសកល
ភ្នំពេញ៖ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីក្នុងវេទិកាថ្នាក់ក្រោមជាតិក្រោមមូលបទ “យុវជន និងការងារសមរម្យ” នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
វេទិកាដ៏មានសារៈសំខាន់នេះ មានអ្នកចូលរួមប្រមាណ ២០០នាក់មកពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់វិស័យ សង្គមស៊ីវិល និងវិស័យឯកជនដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីក្របខ័ណ្ឌការងារសមរម្យជាសកល យន្តការពង្រីកទីផ្សារការងារ ព្រមទាំងការធានា និងពង្រីកនូវប្រព័ន្ធកិច្ចគាំពារសង្គម។
ដើម្បីជំរុញការផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌការងារសមរម្យដល់យុវជនឱ្យកាន់តែច្បាស់បន្ថែមទៀត វេទិកា ក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា លើប្រធានបទការងារសមរម្យ បច្ចុប្បន្នភាពទីផ្សារការងារ ការធានាសុវត្ថិភាពនៅកន្លែងការងារ និងតួនាទីសំខាន់របស់និយោជកក្នុងការអនុវត្តច្បាប់ការងារផងដែរ ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS11 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ