ព័ត៌មាន
ស្នងការរាជធានីភ្នំពេញ ជួបលេខាធិការកិច្ចការនយោបាយទីក្រុងប៉េកាំង ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ការងារគ្នា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំស្វាគមន៍ទទួលការអញ្ចើញមកបំពេញទស្សនកិច្ចរបស់ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជំនួបនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមវត្តមានទទួលស្វាគមន៍ និងជួបពិភាក្សា ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
កិច្ចពិភាក្សាការងារ គឺផ្តោតសំខាន់ លើការបង្កើននូវទំនាក់ទំនងកាន់តែរឹងមាំ និងកិច្ចសហការល្អដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ជាពិសេស លើការងារកិច្ចប្រតិបត្តិការ បង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់ , បទល្មើសគ្រឿងញៀន , អំពើភេរវកម្ម និងបទល្មើសឆបោកតាមអនឡាញខុសច្បាប់ ដើម្បីពង្រឹងការងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ៕
អត្ដបទ៖ កុម្ភៈ










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ