ព័ត៌មាន
កម្ពុជា កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ និងគម្រោងជំនួយ ODA
ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាតពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនគរបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ និងគម្រោងជំនួយ ODA រវាង បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការនគរបាលជាតិកូរ៉េ។
នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយក្រុមការងារអគ្គស្នងការនគរបាលជាតិកូរ៉េ តំណាងអគ្គស្នងការនគរបាលជាតិកូរ៉េ លើកិច្ចសហប្រត្តិការរួមគ្នា នៃគម្រោងជំនួយមន្ទីរពិសោធនគរបាលទំនើបនៅកម្ពុជា ODA)។
គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទទួលជំនួយពីគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ច្រើនជាងគេពីប្រទេសកូរ៉េក្នុងឆ្នាំ២០២៥ នេះ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំង៩២។ បើតាមទីភ្នាក់ងារប្រតិបត្ដិការអន្តរជាតិកូរ៉េ (KOICA) បានឱ្យដឹងថា នៅឆ្នាំ២០២៥ នេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយប្រមាណ ៣៥០ លានដុល្លារដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។ ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន ២៧គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ