ព័ត៌មាន
ក្នុងរដូវបុណ្យភ្ជុំនេះការផ្គត់ផ្គង់ជ្រូករស់ហក់ឡើងដល់ ១ម៉ឺនក្បាលក្នុង១ថ្ងៃ ខណៈតម្លៃលក់ចេញធ្លាក់ចុះ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឱ្យដឹងថា ការផ្គត់ផ្គង់ជ្រូករស់សម្រាប់តម្រូវការម្ហូបចុកនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បាន ហក់ឡើងដល់ប្រមាណ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈដែលតម្លៃលក់ចេញនៅលើទីផ្សារបានធ្លាក់ចុះ គឺដោយសារនៅក្នុងរដូវនេះសម្បូរទៅដោយត្រីសាច់នានា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស្តីពីការចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ ទា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ កម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមធំៗជាច្រើន កន្លែង ប្រកបដោយស្តង់ដារ, បានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូកបាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។
ចំពោះក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះវិញ, លោកបានថ្លែងឱ្យដឹងថា តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារក្នុងរដូវនេះ បានហក់ ឡើងដល់ប្រមាណក្នុងរង្វង់១ ម៉ឺនក្បាលក្នុងមួយថ្ងៃ ខណៈនៅថ្ងៃធម្មតា ការផ្គត់ផ្គង់លើទីផ្សារមានតម្រូវការប្រមាណ៩ ពាន់ក្បាល ក្នុងមួយ ថ្ងៃ។ ចំណែកតម្លៃលក់ចេញវិញ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានស្រុតចុះខុសពីថ្ងៃធម្មតាផងដែរ ជាក់ស្តែងគិតមកដល់បិណ្ឌ៩នេះ ការលក់ជ្រូករស់លើទីផ្សារ មានតម្លៃប្រមាណជាង ៨ ពាន់រៀល ក្នុងមួយគីឡូក្រាម ខណៈនៅមុនរដូវបុណ្យភ្ជុំ តម្លៃជ្រូករស់កើនឡើងដល់ ប្រមាណជាង ១ម៉ឺន ១ពាន់រៀល នៅក្នុងមួយគីឡូក្រាម។ លោក ស្រ៊ុន ពៅ បញ្ជាក់ថា ចំពោះតម្លៃដែលស្រុតចុះក្នុងរដូវបុណ្យភ្ជុំនេះ អាច ស្មើតម្លៃដើមនៃផលិតកម្ម ឬអាចខាតបង់បន្តិចបន្តួច តែទោះជាយ៉ាងណា នេះក៏ជាផលល្អមួយដែរ សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យក្នុងរដូវ បុណ្យភ្ជុំនេះ។
ជុំវិញផលិតកម្មក្នុងវិស័យកសិកម្មនេះ, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានថ្លែង ផងដែរថា ទាក់ទិនផលិតកម្មក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យកសិកម្ម ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យកសិកម្មមានអតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះសម្រាប់វិស័យដាំដុះ កម្ពុជាក៏មានកសិផលជាច្រើន កំពុងផ្គត់ផ្គង់នៅលើទីផ្សារ និងបានកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ វិស័យនេះក៏បានកំពុង វិវត្តន៍រីកចម្រើនគួរកត់សម្គាល់ និងបានកំពុងមានការចិញ្ចឹមក្នុងស្រុកយ៉ាងផុលផុស គាំទ្រដល់តម្រូវការទីផ្សារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ