ព័ត៌មាន
មូលនិធិអភិវឌ្ឍន៍ជំនាញ សហការជាមួយដៃគូជំរុញការបង្កើតជំនាញ គាំទ្រដល់វិស័យទេសចរខេត្តកំពង់ធំ
មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) សហការជាមួយ សមាគមទេសចរណ៍កម្ពុជា (CATA) និង គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (Hoka) កំពុងបង្កើនជំនាញក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់សមត្ថភាព ស្តង់ដា គុណភាព និងភាពប្រកួតប្រជែង នៅខេត្តកំពង់ធំ ក្នុងគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយ សំដៅបង្កើត និងបង្កើន ការងារថ្មីៗ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តកំពង់ធំ។
លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥, បានចូលរួមកម្មវិធី បើកវគ្គបណ្តុះបណ្តាលបង្កើនជំនាញសំខាន់ៗចំនួន៤ ក្នុងវិស័យទេសចរណ៍រួមមាន៖ ១) ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ២) ជំនាញការិយាល័យជួរមុខ, ៣) ជំនាញចុងភៅ, និង ៤) ជំនាញគេហកិច្ច ដែលឆ្លុះបញ្ចាំង ភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែងនៅក្នុងខេត្តកំពង់ធំ។
កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកធនធានមនុស្សក្នុ ងវិស័យទេសចរណ៍ ដែលអាច ចូលរួមគាំទ្រការប្រែក្លាយខេត្តកំពង់ធំ ដែលជាខេត្តសម្បូរដោយធនធានសម្បត្តិវប្បធម៌, ប្រវត្តិសាស្ត្រ, និងធម្មជាតិ ទៅជាខេត្តគោល ដៅកម្សាន្តដ៏ពេញនិយម និងអាចបង្កើត និងបង្កើនការងារថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង ជួយបង្កើនតម្លៃបន្ថែម និងសក្ដានុពលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស។ កិច្ចសហការរបស់ភាគីពាក់ព័ន្ធសំខាន់ៗ បណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍នាពេលនេះ បានបង្ហាញយ៉ាងច្បាស់ អំពីគំរូនៃភាពជាដៃគូ រវាងវិស័យរដ្ឋនិងឯកជន ក្នុង ការអភិវឌ្ឍជំនាញបំពេញតម្រូវការពិតប្រាកដក្នុងទីផ្សារការងារផងដែរ។
គូសបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥, SDF បាននិងកំពុងគាំទ្រការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ ដោយបានអនុម័ត ថវិកាបដិភាគគាំទ្រដល់គម្រោងបណ្តុះបណ្តាលចំនួន ៥១ គម្រោង ដែលមានសិក្ខាកាមសរុបជិត៦ពាន់នាក់ (ស្ត្រី៤៥%) បានកំពុង ទទួលបានការបណ្តុះបណ្តាលជំនាញក្នុងវិស័យនេះ។ ដោយឡែកសម្រាប់កម្មវិធីបណ្តុះបណ្តាលស្ដីពីជំនាញ សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ ជំនាញចុងភៅ និងជំនាញគេហកិច្ចនាព្រឹកនេះ, SDF បានគាំទ្រដល់សិក្ខាកាមសរុបចំនួន ១២០ នាក់ ដែលក្នុងនោះស្រ្តីចំនួន ៥៥ នាក់ ស្មើនឹង ៤៦%។ វគ្គបណ្តុះបណ្តាលទាំងនេះ នឹងជួយសិក្ខាកាមទាំងអស់ឱ្យទទួល បានចំណេះដឹង និងជំនាញជាក់ស្តែង ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។
បញ្ហានេះ SDF នឹងបន្តសហការជាមួយតួអង្គសំខាន់ៗ ក្នុងវិស័យទេសចរណ៍ ដើម្បីបន្តពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាព ធនធានមនុស្ស ដែលអាចឆ្លើយតបបានទៅនឹងតម្រូវការក្នុងវិស័យនេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវា កម្មទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ដែលអាចបង្កើត និងបង្កើនការងារកាន់តែច្រើន និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់៕ អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ