ព័ត៌មាន
វិនិយោគគិនជប៉ុន និងកម្ពុជា សហការគ្នាវិនិយោគលើខុនដូរទំនើប និងសណ្ឋាគារលំដាប់ផ្កាយតម្លៃជាង ១០០ លានដុល្លារ នៅសង្កាត់បឹងកេងកងទី១
វិនិយោគគិនជប៉ុន សហការជាមួយវិនិយោគគិនកម្ពុជា បានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់ខុនដូរស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ មានកម្ពស់ ៦៥ជាន់ “G.A.T.O TOWER” (ជី.អេ.ធី.អូ ថាវវ័រ) ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ កណ្តាលរាជធានីភ្នំពេ។
នៅក្នុងកម្មវិធីពិធីសន្និសីទសារព័ត៌មានស្តីពី គម្រោងអភិវឌ្ឍន៍អគារស្នាក់នៅកម្ពស់ ៦៥ជាន់ G.A.T.O TOWER លោក Nagato Daiko (ណាហ្គាតុ ដៃកុ) ដែលជាវិនិយោគិនជប៉ុន និងជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU CAPITAL & DEVELOPMENT CO., LTD (មីរ៉ាគុ ឃែភីថល អេន ឌីវែលឡុបមិន) មានប្រសាសន៍ថា ដោយមើលឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ទើបក្រុមហ៊ុន MIRAKU បានសម្រេចអភិវឌ្ឍន៍គម្រោង “G.A.T.O TOWER” ដែលមានកម្ពស់រហូតដល់ទៅ ៦៥ជាន់ សម្រាប់ជាអគារខុនដូរស្នាក់នៅដោយរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយផងដែរ។
លោក ញឹម រាសី និងលោកស្រី នៅ សុគន្ឋារី ជាដៃគូរវិនិយោគគិនក្នុងស្រុក និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU បានឱ្យដឹងថា គម្រោង “G.A.T.O TOWER” នឹងសាងសង់នៅលើផ្លូវ ៣៣៤ កៀកនឹងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ដោយមានផែនការចាប់ផ្តើមសាងសង់នៅចុងត្រីមាសទី១ នៃឆ្នាំ២០២៦។ ខណៈពេលនេះក្រុមហ៊ុនស្ថាបត្យករជប៉ុនដែលល្បីឈ្មោះជាងគេនៅប្រទេសជប៉ុន គឺក្រុមហ៊ុន SHIN TAKAMATSU ARCHITECT & ASSOCIATE (ហ្ស៊ីន តាកាម៉ាត្សូ អាឈីតិច អែន អាសូស៊ីអែត) កំពុងធ្វើការសិក្សាលម្អិតដើម្បីនាំយកមកនូវការរចនាដែលល្អបំផុតសំរបទៅតាមរបថរស់នៅថ្មីក្នុងប្រទេសកម្ពុជា។ គម្រោង G.A.T.O TOWER គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០៣០។
សូមជម្រាបថា G.A.T.O TOWER ត្រូវបានរចនាឡើងដោយរួមបញ្ចូលបរិក្ខារពិសេសៗដូចជា កន្លែងទទួលភ្ញៀវដ៏ស្អាតប្រណិតរួមដោយធម្មជាតិ សួនលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ស្ទីម និងសូណា Private Lounge (ប្រាយវ៉េត ឡោន) ហាងកាហ្វេ និងកន្លែងអង្គុយធ្វើការ។ ក្រៅពីសណ្ឋាគារលំដាប់ផ្តាយ នៅផ្នែកជាន់ខាងលើនៃអគារក៏មានខុនដូរសម្រាប់ស្នាក់នៅ ហើយនៅជាន់ទី៦០ដល់ ៦៤ គឺត្រូវបានរចនាសម្រាប់ជា Penthouse (ផែនហៅស៍) ដែលមានលក្ខណៈឯកជន និងប្រណិតភាពបំផុត។ ជាពិសេសជាងនេះទៀត G.A.TO TOWER នឹងមានស្កាយបារ៍ និងអាងហែលទឹកដែលស្ថិតនៅលើជាន់ខ្ពស់បំផុតផងដែរ ដែលអាចមើលឃើញទេសភាពយ៉ាងស្អាតនៃទីក្រុងភ្នំពេញ៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS12 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ