ព័ត៌មាន
មនុស្សជាងមួយពាន់នាក់ ចូលរួមរត់អបអរខួប២ឆ្នាំ ការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
មនុស្សជាងមួយពាន់នាក់ មកពីបណ្ដារាជធានីខេត្ត ជាពិសេសអ្នកនៅខេត្តព្រះវិហារ បានចូលរួមរត់សហគមន៍ “ផ្លូវលំកោះកេរ” ចម្ងាយជាង ៩គីឡូម៉ែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ ដើម្បីអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ក្នុងពិធីរត់សហគមន៍នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍ថា ការជួបជុំគ្នារត់នៅថ្ងៃនេះ ក្រៅពីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ជាការរំលឹកដល់បុព្វបុរសរបស់យើង ខណៈជឿជាក់ថា លោកកំពុងស្ថិតនៅជាមួយយើងថែរក្សាយើង។
ឯកឧត្តមបានបន្តថា មួយវិញទៀត សម្រាប់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺគួរតែអបអរសាទរ និងមានមោទនភាព ព្រោះជាមរតនៃដូនតាយើងបានបន្សល់ទុក គឺមានការទទួលស្គាល់ជាសកលលោកតែម្ដង ដូចនេះយើងរត់ ឬដើរ ពោរពេញដោយមោទនភាព សម្រាប់អ្វីដែលខ្មែរមាន ខ្មែរធ្វើបាន ។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ចាប់ពីការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២៣ ឃើញថាស្ថានភាពនៃភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានប្រាសាទកោះកេរ មានប្រមាណជាង ៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ៥ម៉ឺននាក់ ហើយកម្មវិធីរត់សហគមន៍នេះ នឹងកាន់តែជួយផ្សព្វផ្សាយបន្ថែមទៀត នៃរមណីយដ្ឋានប្រាសាទកោះកេរ ទៅកាន់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ មកទស្សនាកាន់តែច្រើន ។
សម្រាប់អ្នកចូលរួមរត់ហើយទទួលជ័យលាភីលេខ១ និងលេខ២ បានបង្ហាញនូវការសប្បាយរីករាយដែលជាចំណែកចូលរួមផ្សព្វផ្សាយពីប្រាសាទបុរាណរបស់ខ្មែរ ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែរក្សា និងអភិរក្ស។
កម្មវិធីរត់សហគមន៍នេះ ក៏មានការចូលរួមពីសំណាក់ គីម រិទ្ធី អភិបាលខេត្តខេត្តព្រះវិហារ ក្រុមបាល់ទាត់ទាំង៨ រួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងបងប្អូនអ្នកខេត្តព្រះវិហារ។
ប្រាសាទកោះកេរ គឺជាទីតាំងបុរាណវត្ថុ ដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ