ព័ត៌មាន
ឧត្តមសេនីយ៍ឯក ឡាំង អូណា៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានរួមចំណែកក្នុងបេសកកម្ម នៃការការពារបូរណភាពទឹកដី
ឧត្ដមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ បានលើកឡើងថា កងពលតូចដឹកជញ្ជូនលេខ៩៩ គឺជាមូលដ្ឋានដ៏សំខាន់ ដោយបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដី រួមទាំងបានរួមចំណែកក្នុងការជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានាដើម។
ក្នុងឱកាសអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលជំនាន់ទី៤ និងជំនាន់ទី៥ ចុះកម្មសិក្សាឈ្វេងយល់ពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់កងពលតូចដឹកជញ្ជូនលេខ ៩៩ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឡាំង អូណា បានលើកឡើងថា ស្របពេលដែលប្រទេសជាតិយើង ទទួលរងនូវការឈ្លានពានពីបរទេស តួនាទីរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ គឺពិតជាមានសារៈសំខាន់ តាមរយៈការផ្គត់ផ្គង់ផ្នែកដឹកជញ្ជូន និងគាំទ្រគ្រប់យុទ្ធសាស្ត្រនៃកិច្ចការពារជាតិ។ នេះបង្ហាញឱ្យឃើញថា កងពលតូចដឹកជញ្ជូនលេខ៩៩ ជាមូលដ្ឋានដ៏សំខាន់ រួមចំណែកក្នុងបេសកកម្ម នៃការការពារអធិបតេយ្យ បូរណភាពទឹកដី។
ឧត្តមសេនីយ៍ឯក ឡាំង អូណា បានបន្ថែមទៀតថា ជម្លោះព្រំដែនកម្ពុជា-ថៃ ពិតមែនមានរយៈពេលខ្លី ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលធ្វើឱ្យខ្មែរយើងចងចាំ និងមិនអាចបំភ្លេចបានឡើយ។ ការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃកន្លងមកនេះ វាបានបង្កនូវវិនាសកម្មយ៉ាងធំធេង និងធ្ងន់ធ្ងរបំផុតលើដែនអធិបតេយ្យរបស់កម្ពុជា ពិសេសមកលើប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាតាក្របី រួមជាមួយវត្តអារាម ផ្ទះសម្បែង ព្រមទាំងបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ ដែលរស់នៅតាមបន្ទាត់ព្រំដែនផងដែរ។
លោកឧត្តមសេនីយ៍ បានលើកឡើងទៀតថា សង្រ្គាមបានបង្កផលលំបាកដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបបន្ទាត់ព្រំដែន។ លោកបន្តថា បើទោះបីការប្រយុទ្ធគ្នាបានបញ្ចប់ តាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីក្ដី បញ្ហាជាច្រើននៅតែបន្តកើតមាន ដោយការធ្វើទុកបុកម្នេញរបស់កងទ័ពថៃ មកលើកម្ពុជា តាមរយៈសកម្មភាពប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ រាយរបងលួស ដាក់កង់ឡាន នៅតាមភូមិខ្មែរជាប់ព្រំដែន និងការផ្សព្វផ្សាយព័ត៌មានមិនពិត ពិសេសការថ្លែងសារញុះញុង របស់មេទ័ពថៃនេះតែម្ដង។
ទាក់ទងនឹងការចុះកម្មសិក្សាឈ្វេងយល់អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់កងពលតូចដឹកជញ្ជូនលេខ៩៩នេះ លោកឧត្តមសេនីយ៍ឯក ឡាំ អូណាបានលើកឡើងថា ជាកម្មវិធីដ៏មានសារៈសំខាន់ ដែលផ្តល់ឱកាសឲ្យសិក្ខាកាមយើងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ហើយវាមិនត្រឹមតែបំពេញបន្ថែមទៅលើការសិក្សានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ចូលគ្នារវាងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្តែង។
បើតាមលោកឧត្តមសេនីយ៍ ហ៊ុល វណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា ដោយមានការជួយជ្រោគជ្រែង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អង្គភាពមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពីកងអនុសេនាធំដឹកជញ្ជូន មកជាកងពលតូចដឹកជញ្ជូន ដែលដំបូងអង្គភាពមានរថយន្តត្រឹមតែ ៥គ្រឿង អ្នកបើកបរ ៣៨នាក់ ទ័ព១០៧នាក់ប៉ុណ្ណោះ លុះដល់ឆ្នាំ២០១០ បានបង្កើតទៅជាកងពលតូចដឹកជញ្ជូនលេខ៩៩។ បច្ចុប្បន្ននេះ អង្គភាពមាន ៨ ការិយាល័យ.១គិលានដ្ឋាន. ១យានដ្ឋានជួសជុលរថយន្ត . ៣ វរសេនាតូច.និង៤កងអនុសេនាធំចំណុះ៕ អត្ថបទ៖ បាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS15 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ