ព័ត៌មាន
អាជ្ញាធរខេត្តប៉ៃលិន សំណេះសំណាលជាមួយពលករខ្មែរវិលមកពីប្រទេសថៃ
ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រម ទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយពលករខ្មែរដែល បានវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៦០នាក់ នៅក្រុងប៉ៃលិន ដែលជាការបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងកក់ក្ដៅពីសំណាក់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ក្នុងគ្រានេះ ហើយសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់កាលទេសៈ ដោយ មិនទុកពលរដ្ឋ ណាម្នាក់ចោលដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកជំទាវ បានមានប្រសាសន៍អំពាវនាវដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ សូម បន្ដស្នាក់នៅ និងធ្វើការនៅក្នុងស្រុក ព្រោះបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានតម្រូវការបុគ្គលិកធ្វើការជា ច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា+ថៃ មិនទាន់ដោះស្រាយរួចរាល់ ដែល ការចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួប បញ្ហាប្រឈម ដូច្នេះត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារ ធ្វើក្នុងប្រទេស ប្រើប្រាស់ផលិតផលក្នុងស្រុក រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍រំលឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានណែនាំ ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនពលករដែលត្រ លប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេស នៅខ្វះកម្លាំងពលកម្មជាមធ្យមជាង៧ម៉ឺននាក់ ហើយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់ពលករខ្មែរ ដែលត្រូវត្រឡប់មកវិញ ក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ច មួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធ ភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែល មានជាប់ជំពាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ ណាមួយដែលអាចធ្វើទៅបាន។
លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានឱ្យដឹងថា គិត មកដល់ពេលនេះ នៅខេត្តប៉ៃលិន មានពលករត្រឡប់មកពីប្រទេសថៃ ចំនួន១ ៥០២នាក់ និងទទួលបាន ការងារធ្វើ ចំនួន៧៥៩នាក់ ៕



-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត