ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ក្នុងពេលសកលលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ ប្រែប្រួលឆាប់រហ័ស ស្ត្រីគឺពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាទំាងអស់នោះ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាអ្នកដឹកនាំនយោបាយស្ត្រីអាយប៉ាលើកទី២ ដែលជាការជួបប្រជុំដ៏សំខាន់មួយ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) រៀបចំឡើងសម្រាប់ការជួបជុំគ្នារបស់ថ្នាក់ដឹកនាំនិងសមាជិកសភាអាស៊ាន និងសភាដៃគូអាយប៉ាជាស្រ្តី ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងការលើកកម្ពស់តួនាទីស្រ្តី នៅក្នុងការចូលរួមដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។
វេទិកាអ្នកដឹកនាំនយោបាយស្ត្រីអាយប៉ា នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រីសម្រាប់ការត្រៀមអភិបាលកិច្ចនាពេលអនាគត៖ ការស្វែងរកការផ្លាស់ប្តូរក្នុងយុគសម័យឌីជីថល និងនិរន្តរភាព។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន។
សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បន្តថា រចនាសម្ព័ន្ធអភិបាលកិច្ចសកល តំបន់ និងថ្នាក់ជាតិ កំពុងស្ថិតនៅក្នុងភាពតានតឹងមួយដែលមិនធ្លាប់មានពីមុនមក ដោយសារវិបត្តិជាច្រើន រួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការថមថយនៃសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការបែកបាក់សង្គម ជាដើម។ សម្ពាធទាំងនេះជាឧបសគ្គដល់ស្ថាប័នដែលកំពុងដំណើរការ ដើម្បីរក្សាបាននូវភាពសំខាន់ ប្រសិទ្ធភាព និងភាពធន់របស់ខ្លួន។ ដើម្បីបន្តនិរន្តរភាព និងរីកចម្រើនទៅមុខក្នុងបរិយាកាសប្រែប្រួលបែបនេះ ប្រព័ន្ធអភិបាលកិច្ចមិនត្រឹមតែត្រូវសម្របខ្លួនប៉ុណ្ណោះទេ ថែមទាំងត្រូវមានការច្នៃប្រឌិតខ្ពស់ជាបន្តបន្ទាប់ ដោយត្រូវសិក្សាពីចំណុចខ្វះខាតកន្លងមក និងត្រូវប្រមើលមើលពីបញ្ហា និង ឧបសគ្គ នាពេលអនាគត។
សម្តេចបានកត់សម្គាល់ថា “ស្ថិតក្នុងកាលៈទេសៈបែបនេះ យើងត្រូវការដំណោះស្រាយរួម និងមាន បរិយាបន្ន ហើយស្ត្រីពិតជាផ្នែកមួយនៃដំណោះស្រាយ។ ភាពជាអ្នកដឹកនាំរបស់ស្ត្រីគឺពិតជាសំខាន់។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រី និងក្មេងស្រីនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធ និងបញ្ហាប្រឈមនានាកាន់តែខ្លាំងឡើងដែលកើតចេញពីវិសមភាព និងការរើសអើងនៃរចនាសម្ព័ន្ធ”។ នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងបន្តទៀតថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការរើសអើងយេនឌ័រនៅតែជាកង្វល់គួរឱ្យព្រួយបារម្ភមួយ ជាមួយនឹងផលវិបាកផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់។ យោងតាមការសិក្សានានា ការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថា អាចនឹងមានប្រហែល ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រត្រូវបានរារាំងដោយកង្វះការចូលរួមពេញលេញរបស់ស្រ្តី។ ដូច្នេះ ការពង្រីកតួនាទីរបស់ស្ត្រីក្នុងការសម្រេចចិត្តលើគ្រប់វិស័យគឺពិតជាចាំបាច់សម្រាប់ការបង្កើតដំណោះស្រាយរួម។ និយាយដោយខ្លីគឺថា បរិយាបន្ននាំឱ្យសម្រេចបានលទ្ធផលល្អប្រសើរ៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS15 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ