ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទក្រហមកម្ពុជាដែលបានទទួលមរណភាព
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ចំនួន៣៦នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទទួលមរណភាពចំនួន ២៣នាក់ សរុបចំនួន៥៩នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ។
ក្នុងឱកាសនេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនាតែងតែគិតគូរ ពីសុខទុក្ខរបស់ លោកពូអ្នកមីងជានិច្ច។ លោកពូអ្នកមីងជានិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះក៏មាន។
លោកជំទាវអគ្គលេខាធិការបន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួម ពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា យើងទាំងអស់ ដែលបាននិងកំពុង ជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យ កាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ។
ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្រុមលោកអ៊ំ លោកពូ និវត្តន៍ជនទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជាទាំងអស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែយកចិត្តទុក្ខដាក់ដល់ក្រុមលោក និងមន្ត្រីបុគ្គលិកដែលចូលនិវត្តន៍ទាំងអស់ និងតែងតែឧបត្ថម្ភថវិកាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ជារៀងរាល់ឆ្នាំ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក សូមឲ្យ មន្ត្រី ថ្នាក់ដឹកនាំកាកបាទក្រហមម្ពុជា ជាពិសេសសម្តេចប្រធាន មានសុខភាពបរិបូរណ៍ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជួបតែសុខសប្បាយ និងធ្វើដំណើរទៅទីណាសូមប្រកបដោយសុវត្ថិភាពជានិច្ច។
សូមជម្រាបថានៅក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ក្រុមគ្រួសារនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ទាំងអស់ក្នុងគ្រួសារទទួលបានកូនសៀវភៅអប់រំផ្លូវចិត្ត ក្រោមចំណងជើងថា «ព្រះធម៌ និង ជីវិត» ដែលរៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ម្នាក់១ក្បាល និងថវិកាមួយចំនួន៕ អត្ថបទ៖ សំ ងីម









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS16 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ