ព័ត៌មាន
នគរបាលរាជធានី បង្ក្រាបជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម នៅខណ្ឌសែនសុខ
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសកៃច្នៃដឹកជញ្ចូន និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយករណី ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការអនុវត្តបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដោយធ្វើឡើងក្នុង០៧គោលដៅធំៗ ។
ក្នុងការបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាជនជាតិវៀតណាម ដោយទី១ឈ្មោះNGUYEN CAO PHUC ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះNGUYEN VAN CANH ភេទប្រុស អាយុ២៨ឆ្នាំ ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន
គ្រឿងញៀនចាប់យកទម្ងន់០៧គីឡូក្រាម , សារធាតុផ្សំ(មិនច្បាស់) ទម្ងន់៥០គីឡូក្រាម , ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន០៣ , ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន០១
និងលិខិតឆ្លងដែន ជនជាតិវៀតណាម ចំនួន០២ទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលខាងមុខ ៕ លីហេង




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS16 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ