ព័ត៌មាន
មហាសន្និបាតអាយប៉ាក្នុងប្រទេសម៉ាឡេស៊ី បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីដែលស្នើឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់
ជាជោគជ័យធំមួយនៃបេសកកម្មការទូតសភា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA )លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡំាពួ បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់ សុខសន្តិភាព វិបុលភាព មិនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។
តាមរយៈគណៈកម្មាធិការជំនាញរបស់អាយប៉ា សេចក្តីព្រាងសេចក្តីសម្រេច ទំាងបីរបស់សភាកម្ពុជា បានលើកយកទៅពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយនិងគណៈកម្មាធិការរៀបចំរបស់អាយប៉ា ។ នៅក្នុងនោះគណៈកម្មាធិការនយោបាយអាយប៉ា នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី១៩កញ្ញានេះ បានពិភាក្សាអនុម័តគំាទ្រ ពេញទំហឹងលើសេចក្តីព្រាងសេចក្តីសម្រេច របស់សភាកម្ពុជា ស្តីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។
ការអនុម័តនេះ គឺជាការទទួលស្គាល់របស់អាយប៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងការស្វែងរកសន្តិភាព ការពារ លើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋទំាងក្នុងប្រទេសនិងក្រៅប្រទេស ដូចជាការអនុម័តនូវ ធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន បានអនុម័ត នៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
ចំណែកសេចក្តីព្រាងសេចក្តីសម្រេចពីរទៀតដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា បានលើកយកមកពិភាក្សានៅក្នុងគណៈកម្មាធិការរៀបចំរបស់អាយប៉ា នៅព្រឹកថ្ងៃទី១៩ ដែរនោះ គឺសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់ អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។
សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ាមាន គោលបំណងបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា សំដៅលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។
ចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បង គឺដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព”៕









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ